អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យគយ

(VOVWORLD) -  សន្និសីទអគ្គនាយកដ្ឋានគយ អាស៊ានលើកទី ២៨ បានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមិថុនា នៅទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ ដោយមានការចូលរួមពីតំណាងស្ថាប័នគយចំនួន ១០ និងលេខាធិការដ្ឋានអាស៊ាន។ អនុប្រធាននៃអគ្គនាយកដ្ឋានគយវៀតណាម លោក Hoang Viet Cuong បានចូលរួមសន្និសីទនេះ។

អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យគយ - ảnh 1តំណាងចូលរួមក្នុងសិក្ខាសាលា ថតរូបអនុស្សាវរីយ៍  

នៅឯសន្និសីទ ថ្នាក់ដឹកនាំគយអាស៊ាន បានពិភាក្សានិងអនុម័តលើវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការគយនិងសកម្មភាពសមាហរណកម្មគយអាស៊ាន ដែលត្រូវបានអនុវត្តដោយគណៈកម្មាធិការគយ ឬ ក្រុមការងារគយអាស៊ាន។     

អង្គសន្និសីទនេះបានទទួលស្គាល់និងវាយតម្លៃពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍គយសម្រាប់ដំណាក់កាល ២០១៦ - ២០២០ ហើយបានប្រគល់ការងារគយសម្រាប់ក្រុមការ ងារ ដោយចាប់ផ្តើមអនុវត្តដំណាក់កាល ២០២១-២០២៥។ ក្នុងក្រប ខ័ណ្ឌនៃសន្និសីទនេះ នៅមានជំនួបពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍នានា ដូច ជាអ្នកដឹកនាំគយនៃប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូងនិង WCO ដើម្បីស្វែងរកឱកាសបង្កើនកិច្ច សហប្រតិបត្តិការគយក្នុងតំបន់។ អគ្គនាយកដ្ឋានគយអាស៊ានក៏មានការពិគ្រោះយោបល់ដោយឡែកជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប-អាស៊ាននិងក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក - អាស៊ានដើម្បីពង្រឹងភាពជាដៃគូ គយនិងធុរកិច្ចនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ