អាស៊ានបង្កើនការចែករំលែកព័ត៌មាននិងសហប្រតិបត្តិការអំពីបញ្ហាអន្តោប្រវេសន៍
|
អាស៊ានបង្កើនការចែករំលែកព័ត៌មាននិងសហប្រតិបត្តិការអំពីបញ្ហាអន្តោប្រវេសន៍ (VOV) |
Vovworld-នាព្រឹកថ្ងៃទី៨កញ្ញានៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា
បណ្ដាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបញ្ហាអន្តោប្រវេសន៍របស់ប្រទេសសមាជិកអាស៊ាន
បានចាប់ផ្ដើមប្រជុំសំដៅពិភាគ្សារបៀបចែករំលែកព័ត៌មាននិងសហប្រតិបត្តិការអំពី
បញ្ហាអន្តោប្រវេសន៍ក្នុងដំបន់។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Le Thanh
Dung ប្រធាននាយកដ្ឋានគ្រប់គ្រងឆ្លងដែនក្រសួងនគរបាល។ ថ្លែងមតិបើកសន្និសីទ
ដែលនឹងអូសបន្លាយដល់ថ្ងៃទី១០កញ្ញានេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង
មហាផ្ទៃកម្ពុជាលោកសខេងបានចាត់ទុកថា ការចែករំលែកព័ត៌មានជាឧបករណ៍
សក្តិសិដ្ឋជួយបណ្ដាប្រទេសក្នុងដំបន់ទប់ទល់នឹងបញ្ហាអន្តោប្រវេសន៍ខុសច្បាប់។
“ឆ្នាំ២០១៥ជាឆ្នាំងាយស្រួលសំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់បណ្ដាប្រទេសជា
សមាជិកអាស៊ាន។ រួមជាមួយគ្នានោះ ស្ថានភាពអន្តោប្រវេសន៍ខុសច្បាប់ក្នុងដំបន់
បានកើនឡើងយ៉ាងខ្លាំងដាក់ចេញការសាកល្បងសំរាប់ប្រទេសជាសមាជិកក្នុងប្លុក។
យើងខ្ញុំអំពាវនាវប្រទេសជាសមាជិកអាស៊ានបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បី
មានដំណោះស្រាយទាន់ពេលវេលានិងដោះស្រាយយ៉ាងលឿនបទល្មើសដែលអាច
កើតមានឡើងនៅដំបន់៕”