អាស៊ានបង្កើនប្រសិទ្ធិភាពនៃប្រព័ន្ធគ្រប់គ្រង
|
អាស៊ានបង្កើនប្រសិទ្ធិភាពនៃប្រព័ន្ធគ្រប់គ្រង |
(VOV)_តាមសេចក្ដីជូនដំណឹងរបស់លេខាធិការដ្ឋានអាស៊ាន ថា៖ ក្រុមមន្ត្រី
ជាន់ខ្ពស់នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និងដំណាងលេខាធិកាដ្ឋានអាស៊ាន
ទើបនឹងមានដំណើរទស្សនកិច្ចស្រាវជ្រាវក្នុងរយៈពេល៥ថ្ងៃនៅកូរ៉េខាងត្បូង ដើម្បី
ស្វែងយល់ និងសិក្សាការងារគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាព។ គោលដៅរបស់ដំ
ណើរទស្សនកិច្ចលើកនេះគឺសំដៅស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងប្រកបដោយប្រ
សិទ្ធិភាព និងបទពិសោធន៍ជាក់ស្ដែងល្អបំផុតក្នុងវិស័យនេះរបស់កូរ៉េខាងត្បូង។
តាមផែនការ បណ្ដាដំណើរទស្សនកិច្ចដូច្នេះ នឹងបានរៀបចំឡើងនៅចិន និងជប៉ុន
ក្នុងប៉ុន្មានឆ្នាំជាបន្ត៕