អាស៊ានបានប្តេជ្ញាចិត្ត ដើម្បីធានាសន្តិសុខស្បៀងអាហារក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លង COVID-19

(VOVWORLD) -  រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងទេសចរណ៍ ប្រ៊ុយណេ លោក Dato Ali Apong ដែលបច្ចុប្បន្នលោកជាប្រធាន AMAF បានអះអាងថា អាស៊ាននឹងបន្តសហការគ្នា ដើម្បីធានាបាននូវការផ្គត់ផ្គង់ចំណីអាហារឲ្យបានគ្រប់គ្រាន់ មានគុណភាព សុវត្ថិភាព និងបំប៉ន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនក្នុងតំបន់ ក្នុងអំឡុងពេលនិងក្រោយពីពេលជំងឺរាតត្បាតផ្ទុះឡើងផងដែរ។
អាស៊ានបានប្តេជ្ញាចិត្ត ដើម្បីធានាសន្តិសុខស្បៀងអាហារក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លង COVID-19 - ảnh 1 អាស៊ានបានប្តេជ្ញាចិត្ត ដើម្បីធានាសន្តិសុខស្បៀងអាហារក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លង COVID-19 (រូបថត៖ TTXVN)

នាថ្ងៃទី ១៧ ខែមេសា សេចក្តីថ្លែងការណ៍រួមមួយត្រូវបានប្រកាសចេញនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងរុក្ខាកម្មអាស៊ាន (AMAF) ដែលផ្តើមចេញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃជំងឺរាតត្បាតសកល COVID-19 ចំពោះកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសសមាជិក អាស៊ានក្នុងវិស័យចំណីអាហារកសិកម្ម រុក្ខាកម្ម ព្រមទាំងការរអាក់រអួលដល់សង្វាក់ផ្គត់ផ្គង់ចំណីអាហារនៅក្នុងតំបន់ផងដែរ។

រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងទេសចរណ៍ប្រ៊ុយណេ លោក Dato Ali Apong ដែលបច្ចុប្បន្នលោកជាប្រធាន AMAF បានអះអាងថា អាស៊ាននឹងបន្តសហការគ្នា ដើម្បីធានាបាននូវការផ្គត់ផ្គង់ចំណីអាហារឲ្យបានគ្រប់គ្រាន់ មានគុណភាព សុវត្ថិភាព និងបំប៉ន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនក្នុងតំបន់ ក្នុងអំឡុងពេលនិងក្រោយពីពេលជំងឺរាតត្បាតផ្ទុះឡើងផងដែរ។ទន្ទឹមនឹងនេះ AMAF ក៏អំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវអនុវត្តវិធានការ គម្រោងនិងកម្មវិធីដ៏ចាំបាច់នានានៅថ្នាក់ជាតិដើម្បីឆ្លើយតបនឹងតម្រូវការស្បៀងអាហារជាមុនសិននៅចំពោះមុខប្រជាជន ជាពិសេសគឺក្រុមមនុស្សងាយរងគ្រោះក្នុងសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ