អាស៊ាន-បារាំងជំរុញកិច្ចសហប្រតិបត្តិការ

អាស៊ាន-បារាំងជំរុញកិច្ចសហប្រតិបត្តិការ - ảnh 1
អគ្គលេខាធិការអាស៊ាន លោក  Le Luong Minh ។
(Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ៩ កក្កដា ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅសមាគមបណ្ដាប្រជាជាតិ
អាស៊ី-អាគ្នេយ៍ (អាស៊ាន) លោកស្រី Corrine Breuze បានជូនសាតាំងចំពោះអគ្គលេខាធិ
ការអាស៊ាន លោក  Le Luong Minh ។ ថ្លែងមតិក្នុងពិធីទទួលបានសាតាំងនេះ អគ្គលេខា
ធិការ Le Luong Minh បានសម្តែងគោលបំណងជំរុញទំនាក់ទំនងរវាងអាស៊ាននិងបារាំង
ឲ្យខ្លាំងក្លាថែមទៀតតាមរយៈរាល់កម្មវិធីសហប្រតិបត្តិការជាក់ស្តែង។ រីឯខ្លួនវិញ ឯកអគ្គ
រដ្ឋទូត  Corrine Breuze បានលើក ច្បាស់ថា៖ រដ្ឋាភិបាលបារាំងជានិច្ចកាលចាត់ទុកអាស៊ាន
គឺជាអង្គការសំខាន់ក្នុងតំបន់ ហើយកិច្ចសហប្រតិបត្តិការជាមួយអាស៊ានគឺជាអាទិភាពមួយ
ក្នុងគោលន យោបាយកិច្ចការបរទេសរបស់បារាំង។ ឯកអគ្គរដ្ឋទូត  Corrine Breuze បានជូន
ដំណឹងថា៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius គ្រោងបំពេញ ទស្សនកិច្ចជា
ផ្លូវការនៅលេខាធិការដ្ឋានអាស៊ាននិងជួបជាមួយអគ្គលេខាធិការអាស៊ាន Le Luong Minh នាខែសីហាខាងមុខនេះ ដើម្បីពិភាក្សាអំពីស្ថានភាពនាពេលថ្មីៗនេះក្នុងតំបន់អាស៊ាននិង
លើសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ