អាស៊ានផ្តល់អទិភាពជំរុញដំណើរការកសាង COC លើសមុទ្រខាងកើត
|
អាស៊ានផ្តល់អទិភាពជំរុញដំណើរការកសាង COC លើសមុទ្រខាងកើត (VNA) |
(VOVworld) – អគ្គលេខាធិការអាស៊ាន លោក Le Luong Minh ទើបនឹងជូន ដំណឹងថា៖
អាស៊ានត្រៀមខ្លួនជាស្រេចជំរុញខ្លាំងថែមទៀតដំណើរសម្រេចក្រម ប្រតិបត្តិសំរាប់ភាគី
នានាលើសមុទ្រខាងកើត (COC) ដែលមានចរិតលក្ខណៈ ចាប់បង្ខំខាងគត្តិយុត្តិជាមួយ
ចិន។ ក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មាននៃទី ភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo
នាថ្ងៃទី ៨ មករា អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានសង្កត់ធ្ងន់ថា៖
ប្រទេសជាសមាជិកអាស៊ានទាំង ១០ ស្វាគមន៍ការផ្តើមគំនិតពោលខាងលើរបស់រដ្ឋមន្ត្រី
ការបរទេសចិន លោក Wang Yi ស្តីពីការជំរុញខ្លាំងការពិគ្រោះយោបល់អំពី COC ក្នុង
នោះមានការអភិវឌ្ឍន៍ ក្របខ័ណ្ឌមួយសំរាប់ COC មុនពាក់កណ្ដាលឆ្នាំ ២០១៧។ លោក
Le Luong Minh បានអះអាងថា៖ អាស៊ាននិងចិនបានឯកភាពបង្កើនបណ្ដាការពិ
គ្រោះយោ បល់ស្តីពី COC សំដៅឆ្លើយតបតាមកាលកំណត់ ហើយអាស៊ានត្រៀមខ្លួនជា
ស្រេចពន្លឿនយ៉ាងខ្លាំងក្លាថែមទៀតដំណើរបង្កើត COC តាមរយៈការដាក់ជូន ខ្លឹម
សារលំអិតនៃក្រុមប្រតិបត្តិនេះ ផងដែរ។ លោក Le Luong Minh បានសង្កត់ ធ្ងន់ទៀត
ថា៖ ដោយមិនអើពើដល់ការដែលប្រទេសជាសមាជិកមួយចំនួនក្នុង អាស៊ាននៅមាន
ការខ្វែងគំនិតក្នុងបញ្ហានៅសមុទ្រខាងកើតក្តី ប៉ុន្តែ អាស៊ាននឹង ប្រតិបត្តិតាមការ
កំណត់ពិគ្រោះយោបល់និងស្រុះចិត្តគំនិតដោយឈរលើយន្តការ ដែលបានដាក់ចេញ
របស់អាស៊ាន៕