អាស៊ានរៀបចំកិច្ចប្រជុំភាពជាដៃគូស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩

(VOVWORLD) - អង្គប្រជុំមានជំនឿជឿជាក់ថា កិច្ចសន្ទនានេះនឹងបន្តមានសកម្មភាពជាក់ស្តែងរវាងអង្គភាពរបស់ ASCC និងដៃគូក្នុងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការខិតខំប្រឹងប្រែងរបស់អាស៊ានក្រោយវិបត្តិកូវីដ-១៩ ក្នុងស្មារតីសហគមន៍មួយដែលមានការយកចិត្តទុកដាក់រួមយ៉ាងខ្លាំង និងប្រកបដោយវិបុលភាពក្នុងសកម្មភាពរបស់ខ្លួនផងដែរ។
អាស៊ានរៀបចំកិច្ចប្រជុំភាពជាដៃគូស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ - ảnh 1ប្រជាជនពាក់ម៉ាស់ការពារពីជំងឺកូវីដ-១៩នៅទីក្រុងបាងកក ប្រទេសថៃ (រូបថត៖ THX/TTXVN)

ដើម្បីពង្រឹងការសម្របសម្រួលអន្តរក្រសួងនិងអន្តរសសរស្តម្ភរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងភាគីពាក់ព័ន្ធនានា និងដៃគូក្នុងការអនុវត្តក្របខ័ណ្ឌស្តារអាស៊ានឲ្យបានគ្រប់ជ្រុងជ្រោយ  សហគមន៍វប្បធម៍-សង្គម អាស៊ាន ( ASCC) ទើបតែរៀបចំឡើងកិច្ចប្រជុំភាពជាដៃគូជាលើកដំបូង ក្រោមប្រធានបទ     «ឆ្ពោះទៅរកសមត្ថភាពក្នុងការឆ្លើយតប និងស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺរាតត្បាតសកលកូវីដ -១៩ នៅអាស៊ាន» តាមប្រព័ន្ធវីដេអូ។ នៅក្នុងសន្និសីទនេះ អង្គភាពចំនួន ១៥ របស់ ASCC បានបង្ហាញពីវិស័យអាទិភាពរបស់ខ្លួន និងកំណត់សកម្មភាពពាក់ព័ន្ធនានា ដូចដែលបានគ្រោងទុកសម្រាប់     រយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីជម្រុញការយល់ដឹងគ្នាអំពីរបៀបវារៈក្នុងតំបន់ ក៏ដូចជាការរក្សាកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងអគារ ASCC ឆ្ពោះទៅរកការ    ស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺរាតត្បាតផងដែរ។ អង្គប្រជុំមានជំនឿជឿជាក់ថា កិច្ចសន្ទនានេះនឹងបន្តមានសកម្មភាពជាក់ស្តែងរវាងអង្គភាពរបស់ ASCC និងដៃគូក្នុងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការខិតខំប្រឹងប្រែងរបស់អាស៊ានក្រោយវិបត្តិកូវីដ-១៩ ក្នុងស្មារតីសហគមន៍មួយដែលមានការយកចិត្តទុកដាក់រួមយ៉ាងខ្លាំង និងប្រកបដោយវិបុលភាពក្នុងសកម្មភាពរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ