អាស៊ាន-រុស្ស៊ីឆ្ពោះទៅរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃទិវាបង្កើតទំនាក់ ទំនងដៃគូ សន្ទនា


អាស៊ាន-រុស្ស៊ីឆ្ពោះទៅរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃទិវាបង្កើតទំនាក់ ទំនងដៃគូ សន្ទនា - ảnh 1
អាស៊ាន-រុស្ស៊ីឆ្ពោះទៅរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃទិវាបង្កើតទំនាក់ ទំនងដៃគូ សន្ទនា (Image: VNA)

(VOVworld) – នាថ្ងៃទី ១៦ មិនា នៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី បានប្រព្រឹត្ត
ទៅកិច្ចប្រជុំលើកទី ១៤ គណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-រុស្ស៊ី  
(ARJCC) សំដៅបូកសរុបស្ថានភាពទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំង
ពីរក្នុងរយៈពេលកន្លងទៅ ផ្លាស់ប្តូរអំពីវិធានការបង្កើនទំនាក់ទំនងសហប្រតិបត្តិ
ការនាពេលខាងមុខ ហើយត្រៀមរៀបចំឲ្យពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០
 ទិវាបង្កើតទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី។ ស្តីពីទិសដៅសហប្រតិបត្តិការ
 នាពេលខាងមុខ អាស៊ាននិងរុស្ស៊ីបានឯកភាពបង្កើនកិច្ចសហប្រតិប​ត្តិការជាក់
ស្តែងប្រកបដោយប្រសិទ្ធភាពថែមទៀត ជាពិសេសលើវិស័យជំរុញសន្តិភាព
 ស្ថិរភាព ប្រឆាំងភេរវកម្មនិងបទល្មើសឆ្លងព្រំដែន ជំរុញពាណិជ្ជកម្មនិងវិនិយោគ
ថាមពល ជាដើម។ ដំបូងបង្អស ភាគីទាំងពីរគប្បីសហការយ៉ាងស្អិតរមូត
ដើម្បីសម្រេចផែនការធ្វើសកម្មភាពលើគ្រប់ជ្រុងជ្រោយ (CPA) អាស៊ាន-រុស្ស៊ី
ដំណាក់កាល ២០១៦-២០២០ ដើម្បីអនុម័តនាឆ្នាំ ២០១៦។ នៅកិច្ចប្រជុំ រុស្ស៊ី
បានអះអាងនូវគោលនយោបាយយកចិត្តទុកដាក់សហប្រតិបត្តិការជាមួយ
អាស៊ាន ហើយគាំទ្រអាស៊ានក្នុងការអនុវត្តទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ
 ២០២៥ ព្រមទាំង ចូលរួមយ៉ាងសកម្មក្នុងបណ្ដាយន្តការដឹកនាំដោយអាស៊ាន
។ រីឯខ្លួនវិញ ភាគីអាស៊ានវាយតំលៃខ្ពស់ចំពោះការចូលរួមរបស់រុស្ស៊ីក្នុង
បណ្ដាយន្តការនៃអាស៊ានហើយចាត់ទុកថា៖ ភាគីទាំងពីរគប្បីកសាងវិធាន
ការជាក់ស្តែង សំដៅអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយ
ប្រសិទ្ធភាពលើគ្រប់វិស័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ