អាស៊ានសន្យាការពារនិងជំរុញសិទ្ធិមនុស្ស


អាស៊ានសន្យាការពារនិងជំរុញសិទ្ធិមនុស្ស - ảnh 1
អាស៊ានសន្យាការពារនិងជំរុញសិទ្ធិមនុស្ស (Image: VNA)

(VOVworld) – សម័យប្រជុំលើកទី ២៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អ.ស.ប. បានបើកជាផ្លូវការនាថ្ងៃទី ៨ កញ្ញា នៅទីក្រុង Geneva ស្វីស។ ថ្លែងមតិនៅទីនេះ អ្នកសម្របសម្រួលក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អាស៊ានឆ្នាំ ២០១៤ និងជាប្រធាន អង្គទូតវៀតណាមប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក  (WTO) និងបណ្ដាអង្គការ អន្តរជាតិផ្សេងៗនៅ Geneva ឯកអគ្គរដ្ឋទូត Nguyen Trung Thanh  បានអះអាងនូវ កិច្ចសន្យានិងការខំប្រឹងប្រែងរបស់អាស៊ានក្នុងកិច្ចការពារនិងជំរុញសិទ្ធិមនុស្ស បង្ហាញ ការទាក់ទងផ្ទាល់លើគ្រប់វិស័យជាមួយសិទ្ធិមនុស្ស។ ឯកអគ្គរដ្ឋទូត Nguyen Trung
Thanh បានអះអាងនូវគោលការណ៍ការពារនិងជំរុញសិទ្ធិមនុស្សត្រូវសមស្របនឹង ស្ថានភាពនៃប្រទេសនិមួយៗ។ អាស៊ានបានសន្យានឹងសហប្រតិបត្តិការយ៉ាងជិតស្និត ជាមួយអគ្គស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់ អ.ស.ប. ហើយមានគោលបំណងថា៖ អគ្គស្នងការនិងខុទ្ទកាល័យរបស់អគ្គស្នងការបន្តធានាភាពបរានុម័តមិនប្រកាន់ជៀស
វាងស្តង់ដាទ្វេនិងនយោបាយភាវូបនីយកម្មក្នុងសកម្មភាពរបស់ខ្លួន។ តាមគំរោង
សម័យប្រជុំ លើកទី ២៧ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អ.ស.ប. នឹងធ្វើការដល់ថ្ងៃទី
២៦ កញ្ញា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ