អាស៊ានសន្យាបន្តបង្កលក្ខណះងាយស្រួលក្នុងសកម្មភាពពាណិជ្ជកម្ម

អាស៊ានសន្យាបន្តបង្កលក្ខណះងាយស្រួលក្នុងសកម្មភាពពាណិជ្ជកម្ម - ảnh 1
អាស៊ានសន្យាបន្តបង្កលក្ខណះងាយស្រួលក្នុងសកម្មភាពពាណិជ្ជកម្ម

(VOV)_​ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អាស៊ាន លើកទី៤៨
 ​( AEM 48) និងសន្និសីទទាក់ទិននានា នាថ្ងៃទី៣ សីហា នៅទីក្រុងវៀងច័ន្ទ ​បាន​ប្រ
ព្រឹត្តទៅសន្និសីទក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរី (AFTA) លើកទី៣០ ។ ​បណ្ដារដ្ឋមន្ត្រី
បានសន្យាថា៖ អាស៊ាននឹងបន្តបង្កលក្ខណះងាយស្រួលសំរាប់​វិស័យពាណិជ្ជកម្ម តាម
រយៈសកម្មភាពផ្សេងៗ ដូចជា៖ បំពេញបែបបទតាម​អេឡិកត្រូនិក ប្រព័ន្ធព័ត៍មាន
ពាណិជ្ជកម្មអាស៊ាន (ATR) ដំណោះស្រាយរបស់​អាស៊ានចំពោះការវិនិយោគ សេវាកម្ម
 និងពាណិជ្ជកម្ម …លៗ ​​

          នាថ្ងៃនេះដែរ សន្និសីទក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន លើកទី១៩ (AIA 19)
បានប្រព្រឹត្តទៅដោយមានការចូលរួមរបស់មន្ត្រីសេដ្ឋកិច្ចប្រទេសអាស៊ាន​ទាំង១០ និង
គណៈលេខាធិការអាស៊ាន។ អង្គសន្និសីទបានផ្លាស់ប្តូរមតិចំពោះបញ្ហាសំខាន់ៗ ក្នុងកា
រៀបចំអនុវត្តកិច្ចព្រមព្រៀងវិនិយោគលើគ្រប់វិស័យអាស៊ាន (ACIA) ក្នុងរយៈពេល
កន្លងទៅ និងឆ្ពោះទៅការអនុវត្តក្នុងដំណាក់កាលជាបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ