អាស៊ានអញ្ជើញប្រទេសដែលម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរ ចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញា SEANWFZ
(VOVWORLD) - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងចាប់ផ្តើមធ្វើការចរចាជាមួយប្រទេសដែលម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរ ឲ្យចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Marsudi ថ្លែងក្នុងសន្និសីទសារព័ត៌មាន។ (រូបថត៖ Antara ) |
នេះជាសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi ដែលបាននាំចេញក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៦ ខែមេសា នៅទីក្រុងហ្សាកាតា ដោយអះអាងថា ការជំរុញតំបន់អាស៊ីអាគ្នេយ៍មួយគ្មានអាវុធនុយក្លេអ៊ែរជាអាទិភាពក្នុងឆ្នាំប្រធានអាស៊ាន ២០២៣ របស់ឥណ្ឌូនេស៊ី។
យោងតាមលោកស្រី Retno Marsudi បានឲ្យដឹងថា នៅក្នុងសសរស្តម្ភនៃបណ្ដាបញ្ហាអាស៊ាន ខ្លឹមសារមួយចំនួនត្រូវបន្តផ្តល់អាទិភាពលើការពិភាក្សា ព្រមទាំងការអញ្ជើញបណ្តាប្រទេសម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរ ចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដែលត្រូវផ្អាកជាបណ្តោះអាសន្នកាលពីឆ្នាំ ២០១២។
សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដែលត្រូវបានបណ្ដាប្រទេសអាស៊ានចុះហត្ថលេខានាឆ្នាំ១៩៩៥ ជាការសន្យារក្សាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងប្រភេទអាវុធប្រល័យលោកផ្សេងៗទៀត៕