អាស៊ាន២០២០៖ អាស៊ាន-ឥណ្ឌាសន្យាតម្រង់ទិសដៅនៃទំនាក់ទំនងក្នុងសតវត្សទី២១
(VOVWORLD) - អង្គប្រជុំបាន បញ្ជាក់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌាមានតម្លៃ ពិសេសចំពោះសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពនៅតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយនិងសម្បូរទៅដោយសក្ដានុពលនេះ។
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៧តាមប្រព័ន្ធវីដេអូ។ (រូបថត៖ baochinhphu.vn) |
នារសៀលថ្ងៃទី១២ វិច្ឆិកា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៧។ អញ្ជើញចូលរួមកិច្ចប្រជុំនេះមានវត្តមានថ្នាក់ដឹកនាំ ប្រទេសអាស៊ាននានា លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi និង លោកអគ្គលេខាធិការអាស៊ាន Lim Jock Hoi។
ថ្នាក់ដឹកនាំអាស៊ាននិងឥណ្ឌាបានសន្យាសារជាថ្មីម្ដងទៀតនូវការ តម្រង់ទិសដៅនៃទំនាក់ទំនងអាស៊ាន-ឥណ្ឌាក្នុងសតវត្សទី២១។ អង្គប្រជុំបាន បញ្ជាក់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌាមានតម្លៃ ពិសេសចំពោះសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពនៅតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយនិងសម្បូរទៅដោយសក្ដានុពលនេះ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះ តួនាទីរបស់ឥណ្ឌាក្នុងការជំរុញកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរ ភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយសម្ដែងនូវគោលបំណងចង់ ឲ្យឥណ្ឌាចូលរួមយ៉ាងទូលំទូលាយថែមទៀតក្នុងវិស័យសហប្រតិបត្តិការ នានាជាមួយអាស៊ាន រួមជាមួយប្រទេសអាស៊ានទាំងអស់រុញថយក្រោយ ជម្ងឺរាតត្បាត Covid-19 ដើម្បីសុវត្ថិភាពរបស់ប្រជាជន។ លោកនាយក រដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានស្វាគមន៍ឥណ្ឌាដែលបានជំរុញយ៉ាង សកម្មនូវកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា ហើយសង្ឃឹមថា រាល់ គម្រោងការណ៍ក្នុងក្របខ័ណ្ឌនេះនឹងចូលរួមចំណែកយ៉ាងជាក់ស្ដែងដល់ ដំណើរការបង្រួញគម្លាតក្នុងអាស៊ាន។
ពាក់ព័ន្ធដល់សមុទ្រខាងកើត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់យ៉ាងមុតមាំនូវទស្សនៈរបស់វៀតណាមដែលអនុលោម តាមជំហរគោលការណ៍របស់អាស៊ានស្ដីពីសមុទ្រខាងកើតនោះ ត្រូវបាន អះអាងនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នៅខែមិថុនាឆ្នាំ២០២០ កិច្ច ប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣នៅខែកញ្ញាឆ្នាំ២០២០ក៏ដូចជានៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧នេះ សំដៅកសាងសមុទ្រខាងកើត ក្លាយទៅជាលំហរសមុទ្រនៃសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការ៕