អាស៊ាន - ជប៉ុនបង្កើន កិច្ចសហប្រតិបត្តិការ

នៅទីក្រុង Jakarta ឥណ្ឌូនេស៊ី នាថ្ងៃទី ៣០ មេសា គណៈលេខាធិការសមាគមប្រជា
ជាតិ នៅអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីប្រកាសសារព័ត៌មានដែលវាយ
តំលៃខ្ពស់ចំពោះ ជោគជ័យរបស់ដំណើរទស្សនកិច្ចនៅជប៉ុន ចាប់ពីថ្ងៃទី ២៥ ដល់ទី
 ២៨ មេសា នៃគណៈប្រតិភូអាស៊ាន ដឹកនាំដោយ អគ្គលេខាធិការអាស៊ាន  Surin
Pitsuwan និង ប្រធានក្រុមប្រឹក្សារសហកម្មសេដ្ឋកិច្ចអាស៊ាន (AEC) និងជារដ្ឋមន្ត្រី
ក្រសួងពាណិជ្ជកម្មកម្ពុជា  ចមប្រសិទ្ធ។  តាម សេចក្តីប្រកាសសារព័ត៌មាន ចាត់ទុក
ថា៖ គោលដៅនៃដំណើរទស្សនកិច្ច នេះ គឺ បង្កើនទំនាក់ទំនងសហប្រតិបត្តិការ រវាងអាស៊ាននិងជប៉ុន។ ថ្លែងមតិក្នុងជំនួបសន្ទនា ជាមួយគណៈប្រតិភូអាស៊ាននៅ
រដ្ឋធានី តូក្យូ នាយករដ្ឋមន្ត្រីជប៉ុន Yoshihiko Noda បានអះអាងថា៖ ជប៉ុននឹងបន្ត
ជួយឧត្ថម្ភការកសាងសហគម៍អាស៊ាន និងតួនាទីស្នូលរបស់ អាស៊ានក្នុងតំបន់ តាមរយៈទំនាក់ទំនងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យនៅតំបន់ (RCEP)។ ទន្ទឹមនឹងនោះ
លោក Yoshihiko Noda បានមានគោលបំណងថា៖ ភាគីទាំង២នឹងដំណើរការការចរ
ចារស្តីពី RCEP យ៉ាងឆាប់ៗ។ រីឯខ្លួនវិញ អគ្គលេខាធិការអាស៊ាន Surin Pitsuwan វាយតំលៃខ្ពស់ចំពោះសុឆន្ទះនិងជំនួយឧបត្ថម្ភរបស់ជប៉ុនសំរាប់អាស៊ាន ដែលបាន
បង្ហាញនូវ ការទទួលស្គល់គ្នាថា៖ អាស៊ានិងជប៉ុនធ្វើជាថពេលណាៗទាំងអស់
សមាហរណកម្ម សេដ្ឋកិច្ចយ៉ាងជិតស្និទ៕

អាស៊ាន - ជប៉ុនបង្កើន កិច្ចសហប្រតិបត្តិការ - ảnh 1
Image: Internet

ប្រតិកម្មទៅវិញ

ផ្សេងៗ