អាស៊ាន - ជប៉ុន សហប្រតិបត្តិការដើម្បីវិបុលភាព
(VOVWORLD) - នេះជាប្រធានបទនៃសិក្ខាសាលាដោយ វៀតណាមរៀបចំឡើងនាព្រឹកថ្ងៃទី ៤ ខែមិថុនា នៅទីក្រុងហាណូយ ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងអា ស៊ាន - ជប៉ុន ដំណាក់កាល ២០១៨ - ២០២១។ សិក្ខាសាលានេះមានការចូលរួមពីអ្នកជំនាញនាំមុខមកពីរដ្ឋាភិបាល មជ្ឈដ្ឋានអ្នកប្រាជ្ញនិងអាជីវកម្មទាំងរបស់អាស៊ាននិងជប៉ុនផងដែរ។
រដ្ឋមន្ត្រីនិងជានាយខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung អញ្ជើញថ្លែងនៅក្នុងសិក្ខាសាលា |
តំណាងរដ្ឋាភិបាលវៀតណាម ដែលអញ្ជើញថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា រដ្ឋមន្ត្រីនិងជានាយខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់រដ្ឋាភិបាលជប៉ុន ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ ជប៉ុនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ៤ និងជាអ្នកវិនិយោគទុនធំបំផុតលំដាប់ទី ២ នៅក្នុងអាស៊ាន ហើយក៏ជាអ្នកផ្តល់ទុន ODA នាំមុខសម្រាប់បណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។ បច្ចុប្បន្ននេះ គ្រប់ទិដ្ឋភាពតំបន់និងអន្ដរជាតិមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស រួមជាមួយគ្នានោះជាការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដែលកំពុងដាក់អាស៊ាន - ជប៉ុននៅចំពោះមុខការសាកល្បងថ្មី។ នៅក្នុងបរិបទនេះ អាស៊ាន - ជប៉ុនគួរតែបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លៀតយកឱកាសច្រើនបំផុតក៏ដូចជាកាត់បន្ថយផលប៉ះពាល់អវិជ្ជមានផងដែរ។
រដ្ឋមន្រ្តីនាយខុទ្ទកាល័យ លោក Mai Tien Dung បានសង្កត់ធ្ងន់ថា៖ “វៀតណាមតែង តែគោរពនិងផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់តួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - ជប៉ុន ក្នុងដំណាក់កាល ២០១៨-២០២១។ វៀតណាមនឹងខិតខំប្រឹងប្រែង ធ្វើជាស្ពានដ៏មានប្រសិទ្ធភាពរវាងអាស៊ាននិងជប៉ុន។ វៀតណាមសង្ឃឹមថា ជប៉ុននឹងបន្តជួយឧបត្ថម្ភដល់បណ្តាប្រទេសអាស៊ាននិងវៀតណាមដើម្បីអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ថែមទៀត នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - ជប៉ុនតែម្តង”។
ក្នុងឱកាសនេះ ភាគីទាំងពីរបានបើកការតាំងពិព័រណ៍រូបភាពដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងអាស៊ាន - ជប៉ុន។ រូបថតចំនួនជិត ៣០ ត្រូវបានបង្ហាញនោះ ជាការគូសសញ្ញានូវការអភិវឌ្ឍន៍ដ៏សំខាន់នៃទំនាក់ទំនងរបស់ជប៉ុនជាមួយអាស៊ានក៏ដូចជាជាមួយបណ្តាប្រទេសសមាជិកផងដែរ៕