អាស៊ាន និងចិននឹងធ្វើសមយុទ្ធរួមគ្នា

(VOVWORLD) -រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា សម្ដេច ទៀបាញ់ បានមានប្រសាសន៍ថាតាមកិច្ចព្រមព្រៀងរបស់ភាគីទាក់ទិននានាដែលបានចុះហត្ថលេខានៅក្នុងសន្និសីទក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលបានប្រព្រឹត្តិទៅនៅសិង្ហបុរីនាថ្ងៃទី ៦ កុម្ភៈ។ 
អាស៊ាន និងចិននឹងធ្វើសមយុទ្ធរួមគ្នា - ảnh 1អាស៊ាន និងចិននឹងធ្វើសមយុទ្ធរួមគ្នា 

រដ្ឋមន្ត្រីការពារជាតិទាំង ១០ នៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិនបានឯកភាពដំណើរការសមយុទ្ធរួមនាឆ្នាំ ២០១៨។

យោងតាមប្រភពព័ត៌មានមួយចំនួនថា ភាគីទាំងពីរនឹងដំណើការសមយុទ្ធនាវាចរណ៍អាស៊ាន - ចិន (ASEAN-China Maritime Exercise) ពីរលើកក្នុងឆ្នាំនេះ។ តាមផែនការ សមយុទ្ធលើកដំបូងនឹងប្រព្រឹត្តិទៅនៅតំបន់សមុទ្រចិន ដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែតុលាខាងមុខ។ រីឯលើកទី ២ វិញ នឹងប្រព្រឹត្តិទៅនៅតំបន់សមុទ្ររបស់ប្រទេសមួយជាសមាជិកអាស៊ាន ដែលអាចជាហ្វីលីពីននាចុងខែវិច្ឆិកា ឬក៏ខែធ្នូ។ តាមផែនការ ភាគីទាំងពីរនឹងបើកកិច្ចប្រជុំត្រៀមរៀបចំចំនួន ៣ នៅសិង្ហបុរី និងចិន ដើម្បីពិភាក្សាលើកិច្ចការត្រៀមរៀបចំសម្រាប់ផែនការនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ