អាស៊ាន និងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍

(VOVWORLD) - នាថ្ងៃទី ៤ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ាន (ATF) ២០២៣ នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៊ីលើកទី ២ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី Sandiaga Salahuddin Uno និង អនុរដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី Vladimir Ilyichev។
អាស៊ាន និងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ - ảnh 1គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៊ីលើកទី២ ។  (រូបភាព៖ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម)

នៅក្នុងសន្និសីទនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្នរវាងអាស៊ាន និងរុស្ស៊ី ក្រោមផែនការការងារទេសចរណ៍អាស៊ាន-រុស្ស៊ី ដំណាក់កាល ២០២២-២០២៤; ស្វាគមន៍ចំពោះសកម្មភាពដែលបានកំណត់នៅក្នុងក្របខណ្ឌអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ានដែលបានអនុម័តនាពេលថ្មីៗនេះ។ កិច្ចប្រជុំបានពិភាក្សាអំពីវិធានការបង្កើនកិច្ចខិតខំប្រឹងប្រែងអនុវត្តកម្មវិធី និងសកម្មភាពនានាក្រោមផែនការការងារទេសចរណ៍អាស៊ាន-រុស្សី ដំណាក់កាលឆ្នាំ ២០២២-២០២៤ ដោយផ្តោតកាន់តែខ្លាំងលើការធានាសុវត្ថិភាព និងភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាសម្រួលដល់ចលនាលំហូរទេសចររវាងរុស្ស៊ី និងបណ្តាប្រទេសអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ