អាស៊ាន និងរុស្ស៊ីឯកភាពគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពាណិជ្ជកម្មទ្វេភាគីរវាងអា ស៊ាននិងរុស្ស៊ីបានកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ២០១៨សម្រេច បាន ១៩,៨ ពាន់លានដុល្លា រកើនឡើងជិត ១៨% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ។
ទិដ្ឋាភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN) |
នាថ្ងៃទី ១៣ ខែមីនានៅទីស្តីការលេខាធិការដ្ឋាន នៃសមា គមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) នៅរដ្ឋធានីហ្សាការ តា នៃប្រទេសឥណ្ឌូណេស៊ី គណៈ កម្មាធិការសហប្រតិបត្តិការចម្រុះអាស៊ាន - រុស្ស៊ីបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់ឯកអគ្គរដ្ឋទូតលើក ទី ១៨ សំដៅពិនិត្យនិងពិភាក្សាវិធានការដើម្បីជំរុញការអនុវត្តគម្រោងនិងសកម្មភាពសហប្រតិបត្តិការទ្វេភាគី។ ឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ានបានចូលរួមក្នុងកិច្ចប្រជុំនេះ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ដែលសម្រេចបានលើគ្រប់វិស័យ ដូចជានយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ - សង្គម។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាននិងរុស្ស៊ីបានកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ ២០១៨ សម្រេចបាន ១៩,៨ ពាន់លានដុល្លា រកើនឡើងជិត ១៨% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ។
រុស្ស៊ីបានអះអាងថាអាស៊ានគឺជាអាទិភាពមួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ីដោយសន្យាគាំទ្រតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងការរួមចំណែកថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងចូលរួមយ៉ាងសកម្មទៅក្នុង យន្ដការក្នុងតំបន់ ដែលដឹកនាំដោយអាស៊ាន។ រុស្ស៊ីក៏បានសន្យាគាំទ្រគំនិតផ្តួចផ្តើមនិងអាទិភាពនានារបស់វៀតណាមក្នុងឱកាសធ្វើជាប្រធានអាស៊ានផងដែរ៕