អាស៊ាន ២០២០៖ កូរ៉េខាងត្បូងសង្កត់ធ្ងន់​លើសារៈសំខាន់​នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការរក្សាគំលាត និងជំរុញសេដ្ឋកិច្ច

(VOVWORLD) - នាថ្ងៃទី ១៤ ខែមេសា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងជិតស្និទ្ធក្នុងការរក្សាគំលាតប្រយុទ្ធប្រឆាំង វីរុស SARS-CoV-2 ក៏ដូចជាជំរុញសេដ្ឋកិច្ច ក្នុងបរិបទ ដែលសណ្ដាប់ ធ្នាប់ពិភពលោកមានការផ្លាស់ប្ដូរដោយសារជំងឺរាតត្បាត។
អាស៊ាន ២០២០៖ កូរ៉េខាងត្បូងសង្កត់ធ្ងន់​លើសារៈសំខាន់​នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការរក្សាគំលាត និងជំរុញសេដ្ឋកិច្ច - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង (ទី ២ ខាងឆ្វេង)  (រូបថត៖ TTXVN)

ថ្នាក់ដឹកនាំ កូរ៉េខាងត្បូងរូបនេះ បានប្រកាសដូច្នេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍មុនពេលលោកអញ្ជើញចូលរួមប្រជុំកំពូលអាស៊ានពិសេស និងដៃគូចំនួន៣ (អាស៊ាន បូកបី) ស្ដីពី COVID – 19 ។ លោកបានលើកឡើងយ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងបញ្ហារក្សាគំលាត និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺមានសារៈសំខាន់ណាស់។ ទីក្រុងសេអ៊ូលនឹងសហការយ៉ាងសកម្មជាមួយប្រទេសទាំងអស់លើវិស័យទាំងពីរនេះ។

ប្រធានាធិបតី លោក Moon Jae-in បានសង្កត់ធ្ងន់ ជំងឺ COVID – 19 បានលើកត្រដែតនូវកិច្ចសហប្រតិបត្តិការ សាមគ្គីភាព ហើយនេះគឺជាមធ្យោបាយតែមួយគត់ សម្រាប់ប្រទេសនានា ដើម្បីជំនះលើរាល់បញ្ហាប្រឈមជាសកល។ តាមលោកថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន បូក៣ គឺជាឱកាសដ៏សំខាន់មួយ ព្រមទាំងចាត់ទុកថា ជំងឺរាតត្បាត COVID – 19 និងកំណត់រូបរាង សណ្តាប់ធ្នាប់ពិភពលោកឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ