អាស៊ាន ២០២០៖ អនុវត្តន៍ជាក់ស្តែងនូវគោលដៅចំនួន ៣ ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥២ និងកិច្ចប្រជុំពាក់ព័ន្ធ (AEM-52) នាព្រឹកថ្ងៃទី ២៨ ខែសីហា រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសក្រៅប្លុក រួមទាំងប្រទេសជប៉ុនផង។ 
អាស៊ាន ២០២០៖ អនុវត្តន៍ជាក់ស្តែងនូវគោលដៅចំនួន ៣ ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ជាសហអធិបតីនៃកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

កិច្ចប្រជុំពិគ្រោះយោបល់លើកទី ២៦ រវាងអាស៊ាននិងជប៉ុន បានធ្វើឡើងក្រោមសហអធិបតីភាព លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនលោក Kajiyama Hiroshi។ ក្រុមរដ្ឋមន្ត្រីបានកត់សម្គាល់ពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញ រវាងអាស៊ាននិងជប៉ុន ដែលត្រូវបានរដ្ឋមន្រ្តីនៃភាគីទាំងពីរអនុម័តនៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែតពិសេសមួយ នាថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២០។ ផែនការនេះរួមបញ្ចូលទាំងសកម្មភាពជាក់ស្តែងដើម្បីសម្រេចគោលដៅសំខាន់ចំនួន ៣ នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ ជាពិសេសធានាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរវាងអាស៊ាននិងជប៉ុន ក៏ដូចជា កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ ១៩ ទៅលើសេដ្ឋកិច្ច រួមទាំងការពង្រឹងភាពបត់បែននៃខឿនសេដ្ឋកិច្ចនានានៅក្នុងតំបន់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ