អាស៊ាន ២០៖ រួមបញ្ចូលយេនឌ័រក្នុងគោលនយោបាយបលករ និង​ការងារ​សំដៅ​ជំរុញការងារប្រកបដោយចីរភាព

(VOVWORLD) - វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិក និងអង្គការអន្តរជាតិពាក់ព័ន្ធដើម្បីអនុវត្តសេចក្ដីថ្លែងការណ៍នេះប្រកបដោយជោគជ័យនាពេលខាងមុខ។
អាស៊ាន ២០៖ រួមបញ្ចូលយេនឌ័រក្នុងគោលនយោបាយបលករ និង​ការងារ​សំដៅ​ជំរុញការងារប្រកបដោយចីរភាព - ảnh 1 លោកស្រី Ha Thi Minh Duc អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ច (រូបថត៖ TTXVN)

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SLOM) លើកទី ១៦ តាមប្រព័ន្ធវីដេអូបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២៦ ខែតុលា ដោយមានការចូលរួមរបស់តំណាងមន្ត្រីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ានទាំង ១០ និង លេខាធិការដ្ឋានអាស៊ាន។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកស្រី Ha Thi Minh Duc អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ច ប្រធានគណៈប្រតិភូវៀតណាម ដែលចូលរួមកិច្ចប្រជុំនេះ បានធ្វើបច្ចុប្បន្នភាពល្បឿនអនុវត្តន៍ដំណើរការកសាង និងអនុម័តលើសេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីការការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារ ដែលកំពុងមានការផ្លាស់ប្ដូរ។ លោកស្រី Ha Thi Minh Duc បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិក និងអង្គការអន្តរជាតិពាក់ព័ន្ធដើម្បីអនុវត្តសេចក្ដីថ្លែងការណ៍នេះប្រកបដោយជោគជ័យនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ