អ.ស.ប៖កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីទទួលការរីកចំរើនគួរឲ្យកត់សម្គាល់

អ.ស.ប៖កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីទទួលការរីកចំរើនគួរឲ្យកត់សម្គាល់ - ảnh 1
បេសកជនពិសេសរបស់អ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan De Mitsura
(រូបថត៖AFP/TTXVN)

(VOVworld) - បេសកជនពិសេសរបស់អ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan
De Mitsura នាថ្ងៃទី៣ មិនា បានអះអាងថា កិច្ចព្រមព្រៀងឈប់បាញ់ នៅស៊ីរីបាន
ទទួលការរីកចំរើនគួរឲ្យកត់សម្គាល់ក្រោយរយៈពេល៦ថ្ងៃចូលជាធរមាន ប៉ុន្តែ
ព្រមានដែរថា កិច្ចព្រមព្រៀងនេះនៅមានគ្រោះអាសន្នត្រូវបំបែក ។ថ្លែងមតិចំពោះ
មុខមជ្ឈដ្ឋានអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេស ស្វីស លោក De Mitsura
 បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះបានទទួលប្រសិទ្ធិ ភាពជាច្រើននៅពេលស្ថាន
ការណ៍អំពើហឹង្សានៅស៊ីរីបានថយចុះគួរឲ្យកត់ សម្គាល់។តាមអង្គការឃ្លាំមើល
សិទ្ធិមនុស្សស៊ីរីថា ក្នុងរយៈពេល៥ថ្ងៃចាប់តាំង ពីកិច្ចព្រមព្រៀងឈប់បាញ់ចូល
ជាធរមានមក ចំនួនពលរដ្ឋស្លាប់គឺ៧៣នាក់ ថយចុះ យ៉ាងខ្លាំងបើប្រៀបនឹងតួរ
លេខដែលមានពលរដ្ឋស្លាប់៦៣នាក់ក្នុងរយៈតែមួយថ្ងៃមុន នឹងអនុវត្តន៍កិច្ចព្រម
ព្រៀងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ