អ.ស.បគាំទ្រអូម៉ង់ក្នុងការដោះស្រាយជំលោះនៅយេម៉ែន

អ.ស.បគាំទ្រអូម៉ង់ក្នុងការដោះស្រាយជំលោះនៅយេម៉ែន - ảnh 1
អគ្គលេខាធិការអ.ស.បលោក Antonio Guterres ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុង Istanbul
នាថ្ងៃទី១០ កុម្ភៈ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៤ កុម្ភៈ អគ្គលេខាធិការអ.ស.បលោក Antonio Guterres
ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈឹមបូព៌ា បានអះអាងថា លោកគាំទ្រ
អូម៉ង់ក្នុងការខំប្រឹងប្រែងផ្សះផ្សាសំដៅជួយដោះស្រាយជំលោះនៅយេម៉ែន រួម
ចំណែកនាំមកនូវសន្តិភាពនិងស្ថិរភាពនៅតំបន់នេះ។ថ្លែងមតិនៅសន្និសីទកាសែត
នៅរដ្ឋធានី Muscat របស់អូម៉ង់បន្ទាប់ពីជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេស
ប្រទេសម្ចាស់ផ្ទះលោក​ Abdullah នោះ​ អគ្គលេខាធិការលោក Antonio Guterres សង្កត់
ធ្ងន់ ថា គោលដៅមួយក្នុងចំណោមគោលដៅនៃដំណើរទស្សនកិច្ចលើកនេះគឺធ្វើការ
ពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលអូម៉ង់អំពីរបៀបជួយឧបត្ថម្ភបណ្ដាប្រទេសដូច
អូម៉ង់ រួមចំណែកនាំមកនូវសន្តិភាពនិងស្ថិរភាពនៅតំបន់មជ្ឈឹមបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ