អ.ស.បគូសសញ្ញា៧០ឆ្នាំអង្គប្រជុំដំបូងរបស់មហាសន្និបាត

អ.ស.បគូសសញ្ញា៧០ឆ្នាំអង្គប្រជុំដំបូងរបស់មហាសន្និបាត - ảnh 1
សម័យប្រជុំរបស់មហាសន្និបាតអ.ស.បនៅទីក្រុងញូវយ៉កនាថ្ងៃទី២៧ តុលា ឆ្នាំ២០១៥
(រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី១១​ មករា អង្គការសហប្រជាជាតិបានរំលឹកខួបអនុស្សាវរីយ៍
លើកទី៧០ទិវាប្រព្រឹត្តទៅអង្គប្រជុំដំបូងរបស់មហាសន្និបាតនៅទីក្រុង ឡុងដ៍ របស់
ចក្រភពអង់គ្លេស។ថ្លែងមតិនៅពិធីរំលឹកខួបដែលបានរៀបចំឡើង នៅសាលប្រជុំ
មជ្ឈមណ្ឌល Westminster ដែលជាទីកន្លែងប្រព្រឹត្តទៅព្រឹត្តិការណ៍ នេះនាថ្ងៃទី១០
មករា ឆ្នាំ១៩៤៦ ប្រធានមហាសន្និបាតអ.ស.បអាណត្តិទី៧០ Mogens Lykketoft
បានអះអាងថា អង្គប្រជុំដំបូងរបស់មហាសន្និបាតអ.ស.បបាន គូសសញ្ញានូវកិច្ច
សហប្រតិបតិ្តការរវាងប្រទេសនានាលើពិភពលោកក្រោយពី ដំណាក់កាលនៃ
សង្គ្រាម ការបំផ្លិចបំផ្លាញ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការទម្លាក់គ្រាប់បែក
នុយក្លេអ៊ែរ។នាបច្ចុប្បន្ន ដោយមានប្រទេសសមាជិកចំនួន១៩៣ តំណាងឲ្យជាង
៩៩%នៃចំនួនប្រជាជន ពិភពលោក មហាសន្និបាតបានក្លាយទៅជាស្ថាប័នមាន
លក្ខណៈតំណាងខ្ពស់ បំផុត ជាវេទិការមួយដើម្បីប្រទេសនានាមកផ្លាស់ប្ដូរ
ពិភាគ្សាជាមួយគ្នា។អគ្គ លេខាធិការអ.ស.បលោក Ban Ki-moon បានអះអាងថា
មហាសន្និបាតបានក្លាយ ទៅជារដ្ឋសភាមួយសំរាប់មនុស្សគ្រប់រូប។ក្នុងឱកាស
នេះដែរ លោកក៏បានអំពាវ នាវឲ្យមហាសន្និបាតអ.ស.បខំប្រឹងប្រែងថែមទៀត
ដើម្បីជួយឧបត្ថម្ភជនជួបការលំបាក ជំរុញការរីកចំរើននិងសិទ្ធិមនុស្សនៅទូទាំង
ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ