|
អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអ.ស.ប លោក Farhan Haq (រូបថត៖Anadolu Agency/TTXVN) |
(VOVworld) - អ.ស.បនាថ្ងៃទី២០ មិនា បានដាស់តឿនឲ្យស.ប.បកូរ៉េគោរពឲ្យ
បានពេញលេញនូវកាតព្វកិច្ចអន្តរជាតិក្នុងកាលៈទេសៈដែលប្រទេសនេះទើបនឹង
បាន អនុវត្តការសាកល្បងម៉ាស៊ីនកាំជ្រួចប្រភេទថ្មីមួយកាលពីថ្ងៃទី១៩ មិនា កន្លង
ទៅនេះ។នៅសន្និសីទកាសែតជាប្រចាំ អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអ.ស.ប
លោក Farhan Haq បានឲ្យដឹងថា អ.ស.បចង់ឲ្យស.ប.បកូរ៉េគោរពឲ្យបានពេញលេញ
នូវសេចក្ដីសំរេចចិត្តនានាទាក់ទិនដល់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយប្រទេស
នេះត្រូវបញ្ចប់សកម្មភាពបង្ករឿងហេតុព្រមទាំងគោរពកាតព្វកិច្ចអន្តរជាតិផងដែរ។
នាថ្ងៃដដែល ស.ប.បកូរ៉េបានរិះគន់រដ្ឋអំណាចអាមេរិកពីការដាក់សម្ពាធទៅ
លើ ព្យុងយ៉ាងដោយសេចក្ដីប្រកាសមានលក្ខណៈគំរាមកំហែងរបស់រដ្ឋមន្រ្តីការ
បរទេស អាមេរិកលោក Rex Tillerson។មុននោះ នៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាង
ត្បូង ថ្លែងមតិនៅក្នុងសន្និសីទកាសែតរួមជាមួយសមភាគីកូរ៉េខាងត្បូងនោះ
លោក Rex Tillerson បានប្រកាសបញ្ចប់គោលនយោបាយអត់ធ្មត់យុទ្ធសាស្ត្ររបស់
អាមេរិកចំពោះស.ប.បកូរ៉េ។តាមលោករូបនេះថា វ៉ាស៊ីនតោនកំពុងស្វែងរកវិធាន
ការថ្មីសំរាប់បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ហើយជម្រើសទាំងអស់ដែលក្នុងនោះ
មានសកម្មភាពយោធាផង នឹងត្រូវបានវ៉ាស៊ីនតោនលើកយកពិចារណា៕