អ.ស.បទទួលស្គាល់ការវិវឌ្ឍន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់ជំងឺអេបូឡា
|
អ.ស.បទទួលស្គាល់ការវិវឌ្ឍន៍ក្នុង ការប្រយុទ្ធប្រឆាំងនឹង
ការរីករាលដាលរបស់ជំងឺអេបូឡា (រូបថតៈAFP/TTXVN) |
(VOVworld)-បន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើនខែកន្លងមកក្នុងការ រុញច្រានជំងឺ
អេបូឡា ដែលកំពុងរីករាលដាលនៅបណ្តាប្រទេសអាហ្វិ្រកខាង លិច រហូតមកដល់
សព្វថ្ងៃ សញ្ញាជាច្រើនសរឲ្យឃើញថា ករណីឆ្លងជំងឺថ្មី នៅប្រទេសមួយចំនួនដូចជា
លីបេរីយ៉ានិងហ្គីនេមានការថយចុះជាបង្គួរ។ នា ថ្ងៃទី១៣វិច្ឆិកា ក្នុងកិច្ចប្រជុំស្តីពីការ
ទប់ទល់នឹងជំងឺអេបូឡារបស់ក្រុមប្រឹក្សា អ.ស.ប នៅទីក្រុងញូវយ៉ករបស់អាមេរិក
ប្រធានក្រុមប្រឹក្សា អ.ស.ប Sam Kutesa បានឲ្យដឹងថា តំបន់មួយចំនួននៅអាហ្វ្រិក
ខាងលិច បានទទួល ស្គាល់ថា ករណីឆ្លងមេរោគអេបូឡាកំពុងថយចុះជាពិសេស
នៅប្រទេសលីបេរី យ៉ា។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ត្រូវបន្តជម្រុញរាល់ការខំប្រឹងប្រែង
ជាងទៀត សំដៅធានាប្រភពកម្លាំងជួយឧបត្ថម្ភនឹងបានផ្គត់ផ្គង់ជាបន្ទាន់ទៅកាន់
តំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត៕