អ.ស.បនិងអាមេរិកបរិហារការវាយប្រហារភេរវកម្មនៅប៉ាគីស្ថាន

អ.ស.បនិងអាមេរិកបរិហារការវាយប្រហារភេរវកម្មនៅប៉ាគីស្ថាន - ảnh 1
ព្យាបាលឲ្យជនរងគ្រោះនៅមន្ទីពេទ្យTaftan នាថ្ងៃទី៩មិថុនា
(រូបថតៈAFP/TTXVN)


(VOVworld)-អ.ស.បនិងអាមេរិកនាថ្ងៃទី៩មិថុនា បានបរិហាររាល់ការវាយ ប្រហារ
ភេរវកម្មនៅប៉ាគីស្ថាននាថ្ងៃទី៨មិថុនា ក្នុងនោះមានការវាយប្រហារទៅលើព្រលាន
យន្តហោះ Karachi បណ្តាលឲ្យមនុស្សចំនួន២៩នាក់ត្រូវស្លាប់ ព្រមទាំង ដាស់តឿន
រដ្ឋាភិបាលប៉ាគីស្ថានខំប្រឹងប្រែងយ៉ាងច្រើនថែមទៀតក្នុងការប្រឆាំងភេរវកម្ម។ ក្នុង
សេចក្តីប្រកាស១ អ្នកនាំពាក្យរបស់អគ្គលេខាធិការអ.ស.បលោក Ban Ki-moon
បានឲ្យដឹងថា លោកមានការព្រួយប្រារម្ភដ៏ជ្រាលជ្រៅចំពោះរលក អំពើហឹង្សានៅ
ប៉ាគីស្ថាន។

        ក្នុងពេលជាមួយនោះ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅរដ្ឋធានី
វ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Marie Harf បាន
អះអាងថា ប៉ាគីស្ថានមានភារកិច្ចការពារប្រជាជនដោយវិធានការប្រឆាំងភេរវកម្ម
សមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ