|
អគ្គលេខាធិការអ.ស.បលោក Antonio Guterres (រូបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី២៥ កុម្ភៈ អគ្គលេខាធិការអ.ស.បលោក Antonio Guterres
បានសំដែងការព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីករណីដែលភាពតានតឹងកំពុងកើនឡើង
នៅប៉ែកខាងលិច Sahara ជាតំបន់ព្រំដែនរវាង Morocco និង Mauritania។លោក
Antonio Guterres បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយភាគីទាក់ទិន នានាហើយ
អំពាវនាវឲ្យពួកគេស្ងប់ចិត្ត ព្រមទាំងគោរពកិច្ចព្រមព្រៀងឈប់បាញ់ សម្របស្រួល
ដោយអ.ស.បដែលត្រូវបានចុះហត្ថលេខាមុននេះ។របាយការណ៍ថ្មីបំផុតរបស់ក្រុម
បេសកកម្មអ.ស.បទទួលបន្ទុកការបោះប្រជាមតិនៅ Sahara ខាង លិច បានឲ្យដឹងថា
បណ្ដាក្រុមប្រដាប់អាវុធនរបស់ទាំង Moroccoនិងរណសិរ្ស Polisario កំពុងដាក់
ពង្រាយកម្លាំងយោធារវាងតំបន់ព្រំដែន Morocco និង Mauritania ហើយមានហានី
ភ័យផ្ទុះឡើងវិញនូវជំលោះប្រដាប់អាវុធនៅទីនេះ៕