អ.ស.បព្រួយបារម្ភអំពីគ្រោះអាសន្នដែល IS បើកទូលាយគោលដៅអន្តរជាតិ

អ.ស.បព្រួយបារម្ភអំពីគ្រោះអាសន្នដែល IS បើកទូលាយគោលដៅអន្តរជាតិ - ảnh 1
អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon (រូបថត៖AP)

(VOVworld) - របាយការណ៍ទើបនឹងបានប្រកាសដោយអគ្គលេខាធិការអ.ស.ប
លោក Ban Ki-moon នាថ្ងៃទី១ មិថុនា បានលើកច្បាស់ថា ការវាយប្រហារដោយទ្រង់
ទ្រាយអន្តរជាតិនាពេលថ្មីៗនេះអនុវត្តន៍ដោយអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យ
ប្រកាសបានសរឲ្យឃើញថា អង្គការនេះកំពុងផ្លាស់ប្ដូរទៅដំណាក់កាលសង្គ្រាមថ្មី។
រាល់ការវាយប្រហារត្រូវបានត្រៀមរៀបចំកាន់តែហ្មត់ចត់ហើយគ្រាន់តែតម្រង់ទៅ
លើគោលដៅស៊ីវិលអន្តរជាតិប៉ុណ្ណោះ។ការវាយប្រហារនៅទីក្រុងប៉ារីសរបស់បារាំង
និងទីក្រុងព្រុចសែលរបស់ប៊ែលហ្សិក នាពេលកន្លងទៅបានសរ ឲ្យឃើញនូវសមត្ថ
ភាពអនុវត្តន៍ការវាយប្រហារដ៏ស្មុគស្មាញ ជាបន្តបន្ទាប់និង ព្រមៗគ្នារបស់ក្រុមមុខ
សញ្ញាជ្រុលនិយមត្រឡប់មកពីស៊ីរីដែលទទួលការបញ្ជា របស់ IS។
ទាក់ទិនដល់បញ្ហានេះ ក្នុងឯកសារដាក់ជូនក្រុមប្រឹក្សាសន្តិសុខនោះ ប្រទេសសមា
ជិកអ.ស.បបានធ្វើរបាយការណ៍ថា មានការកើនឡើងគួរឲ្យកត់សម្គាល់នៃបរិមាណ
ខ្មាន់កាំភ្លើងបរទេសដែលវិលត្រឡប់មកពីស៊ីរីនិងអ៊ីរ៉ាក់ ជាទីកន្លែងដែល IS កំពុង
ត្រូវរុញថយក្រោយ។របាយការណ៍នេះក៏បានព្រមានថា វត្តមានរបស់ ខ្មាន់កាំភ្លើង
ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីនៅស៊ីរីនិងអ៊ីរ៉ាក់បានសរឲ្យឃើញថា តំបន់ អាស៊ីអាគ្នេយ៍
កំពុងមានគ្រោះអាសន្នក្លាយទៅជាគោលដៅវាយប្រហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ