អ.ស.បសន្យាជួយឧបត្ថម្ភវៀតណាមពង្រឹងប្រព័ន្ធការពារកុមារថ្នាក់ជាតិ
|
អគ្គលេខាធិការអ.ស.ប ទទួល បន្ទុកអំពើហឹង្សាទៅលើកុមារ លោកស្រី Marta Santos Pais មជ្ឈមណ្ឌលកាងារសង្គមនៃទីក្រុង Da Nang |
(VOVworld)-នាថ្ងៃទី២២មិថុនា តំណាងអ.ស.បប្រចាំនៅវៀតណាមបានរៀបចំសន្និ
សីទកាសែតក្នុងឱកាសដែលតំណាងពិសេសរបស់អគ្គលេខាធិការអ.ស.ប ទទួល
បន្ទុកអំពើហឹង្សាទៅលើកុមារ លោកស្រី Marta Santos Pais បញ្ចប់ដំណើរទស្សនកិច្ច
ការងារនៅវៀតណាមចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២មិថុនា។ ថ្លែងមតិនៅទីនេះ លោក
ស្រី Marta Santos Pais បានសម្តែងក្តីសោមនស្សរីករាយចំពោះរាល់ការសន្យារបស់
រដ្ឋាភិបាលនិងអង្គការមហាជនដែលអនុវត្តបានល្អការងារការពារកុមារនៅវៀត
ណាម។ លោកស្រីរូបនេះក៏បានចែករំលែកថា ការដែលវៀតណាមអនុវត្តច្បាប់ការ
ពារ ថែទាំ និងអប់រំកុមារ(ធ្វើវិសោធនកម្ម) រួមជាមួយបណ្តាញកម្មាភិបាលសង្គមដ៏រឹង
មាំនោះ គឺ ដើរតួនាទីសំខាន់ក្នុងការជួយឲ្យគោលនយោបាយច្បាប់ក្លាយទៅជារបាំង
រាំងស្កាត់ ស្ថានភាពអំពើហឹង្សាចំពោះកុមារ។ លោកស្រី Marta Santos Pais បានឲ្យ
ដឹងថា ក្នុង ផែនការយុទ្ធសាស្ត្រអង្គការសហប្រជាជាតិមួយ ដំណាក់កាល២០១៧
-២០២១អង្គការ នានាចំណុះអ.ស.បបានសន្យាជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាម
ក្នុងការពង្រឹងប្រព័ន្ធ ការពារកុមារថ្នាក់ជាតិ ផ្លាស់ប្តូរមនសិការ និងអក្បកិរិយារបស់
សង្គមអំពីស្ថានភាព អំពើហឹង្សាចំពោះកុមារ ព្រមទាំងចែករំលែកនូវបទពិសោធន៍
អំពីការងារការពារនិងថែ ទាំកុមាររបស់ប្រទេសនានាក្នុងតំបន់ក៏ដូចជារបស់
អ.ស.ប៕