(VOVworld)-នាថ្ងៃទី១០សីហា អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បាន សម្តែងនូវការព្រួយបារម្ភចំពោះព័ត៌មានអំពីការផ្ទុះគ្រាប់បែកម៉ីននៅតំបន់គ្មាន
យោធា ជាប់ព្រំដែនឧបទ្វីបកូរ៉េ បណ្តាលឲ្យទាហានយាមល្បាតពីរនាក់របស់កូរ៉េ
ខាង ត្បូងត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរនាថ្ងៃទី៤សីហា។ ក្នុងសេចក្តីប្រកាសសារព័ត៌មាន
មួយ លោក Ban Ki-moon បានអំពាវនាវឲ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េគោរពរាល់កតាព្វកិច្ចក្នុងកិច្ចព្រមព្រៀងឈប់ប្រយុទ្ធនិងជួបសន្ទនាវិញអំពី រឿង
រ៉ាវនេះ។ លោក Ban Ki-moon ក៏បានអំពាវនាវឲ្យកាត់បន្ថយភាពតានតឹងលើ ឧបទ្វីប
កូរ៉េ។
ក្នុងថ្ងៃដដែល វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានសំណូមពរភាគីស.ប.ប .ក សូមអភ័យទោសអំពីបញ្ហាផ្ទុះគ្រាប់មីនពោលខាងលើ និងដាក់ទណ្ឌកម្មចំពោះ ជន
បង្ករឿងហេតុនេះ៕