អាស៊ែបៃហ្សង់ ដាក់លក្ខខ័ណ្ឌឈប់បាញ់ជាមួយអាមេនី

(VOVWORLD) - ប្រធានាធិបតីអាហ្សែបែហ្សង់ លោក Ilham Aliyev បានដាក់លក្ខខ័ណ្ឌបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ជម្លោះ Nagorno-Karabakh ដោយស្នើឲ្យភាគីអាមេនី ត្រូវកំណត់កាលវិភាគជាក់ស្តែងក្នុងការដកកងទ័ពចេញពីតំបន់នេះនិងតំបន់នៅជុំវិញទៀតផង។
អាស៊ែបៃហ្សង់ ដាក់លក្ខខ័ណ្ឌឈប់បាញ់ជាមួយអាមេនី - ảnh 1 ផ្ទះសម្បែងជាច្រើនត្រូវបានបំផ្លាញបន្ទាប់ពីការបាញ់រ៉ុក្កែតនិងកាំភ្លើងធំរបស់កងកម្លាំងអាមេនីនៅទីក្រុងហ្គោហ្សាប្រទេសអាស៊ែបៃហ្សង់កាលពីថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២០  (រូបថត៖ AFP / VNA)

ថ្លែងតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី ៤ ខែតុលា លោកប្រធានាធិបតី Ilham Aliyev បានដាក់លក្ខខណ្ឌឲ្យកងកម្លាំងអាមេនី ត្រូវចាកចេញពីទឹកដីដោយមិនត្រឹមតែជាពាក្យសំដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវកំណត់កាលវិភាគសម្រាប់ការដកកងទ័ពចេញទាំងស្រុង  ក៏ដូចជាទទួលស្គាល់បូរណភាពដែនដីអាហ្សែបែហ្សង់ផងដែរ។      

ភ្លាមៗមួយរំពេចបន្ទាប់មកទីក្រុង Yerevan បានបដិសេធនូវសំណើរបស់ទីក្រុង Baku។ អ្នកនាំពាក្យក្រសួងការបរទេសអាមេនី បានបញ្ជាក់ ថាលក្ខខ័ណ្ឌនេះមិនអាចទទួលយកបានទេ ដោយសង្កត់ធ្ងន់ថា អាស៊ែបៃហ្សង់ត្រូវតែបោះបង់ចោលការប្រើប្រាស់អំពើហឹង្សា និងចូលរួមមានលក្ខណៈស្ថាបនាក្នុងដំណើរការចរចាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ