|
សម័យប្រជុំរបស់អ.ស.ប |
(VOVworld) - អ.ស.បបានអំពាវនាវឲ្យកែប្រកែគោលនយោបាយសំដៅរៀបចំ
ឡើងវិញនូវខឿនសេដ្ឋកិច្ចសកលអស្ថិរភាពនាបច្ចុប្បន្ន។របាយការណ៍ចេញនាថ្ងៃទី
២១ កញ្ញា របស់សន្និសីទអ.ស.បស្ដីអំពីពាណិជ្ជកម្មនិងវឌ្ឍនភាព (UNCTAD) លើក
ច្បាស់ថា សេដ្ឋកិច្ចសកលនាឆ្នាំ២០១៦កំពុងស្ថិតនៅក្នុងស្ថានភាពដ៏ផុយស្រួយ
ហើយព្យាករណ៍ថា កំណើនពិភពលោកនឹងថយពីកំរិត២,៥%ក្នុងឆ្នាំ ២០១៤-
២០១៥ ចុះនៅត្រឹម២,៣%ក្នុងឆ្នាំនេះ។តាមរបាយការណ៍ពោលខាងលើថា អ្នក
រៀបចំផែនការគោលនយោបាយលើទូទាំងពិភពលោកនាបច្ចុប្បន្នកំពុង ប្រឈម
មុខនឹងស្ថានភាពលំបាក ដោយសារបរិយាកាសវិនិយោគអាប់អួរ ទិន្នផលទាប និង
ពាណិជ្ជកម្មជាប់គាំង។UNCTAD អំពាវនាវឲ្យបណ្ដាប្រទេស នាំចេញវិធានការនិង
ការកំណត់ស្ដីអំពីហិរញ្ញវត្ថុ សំដៅលើកទឹកចិត្តបរិយាកាសវិនិយោគដ៏យូរអង្វែង៕