អ.ស.បអំពាវនាវឲ្យភាគីប្រឆាំងធ្វើការចរចារជាមួយរដ្ឋាភិបាលស៊ីរី

អ.ស.បអំពាវនាវឲ្យភាគីប្រឆាំងធ្វើការចរចារជាមួយរដ្ឋាភិបាលស៊ីរី - ảnh 1
បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan De Mistura (រូបថត៖EPA/TTXVN)

(VOVworld) - បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan
De Mistura នាថ្ងៃទី២៦ កុម្ភៈ បានមានជំនួបដោយឡែកជាមួយតំណាងភាគីប្រឆាំង
នៅស៊ីរីនៅទីក្រុងហ្សឺណែវរបស់ស្វីស សំដៅជំរុញការបង្កើតរណសិរ្សប្រឆាំងរួម
ដើម្បីត្រៀមរៀបចំសំរាប់ជំនួបចរចារសន្តិភាពជាមួយរដ្ឋាភិបាលស៊ីរី។នេះជាជំនួប
ដំបូងរវាងមន្ត្រីអ.ស.បរូបនេះជាមួយតំណាងភាគីប្រឆាំងនៅស៊ីរី។បន្ទាប់ពីជំនួបនេះ
 អតីតអ្នកនាំពាក្យនៃរដ្ឋអំណាច Damascus ដែលបានចាកចេញពីស៊ីរីកាលពីឆ្នាំ
២០១២លោក Jihad Makdissi ឲ្យដឹងថា បេសកជនពិសេសអ.ស.បបានផ្ដល់ជូនភាគី
ប្រឆាំងនៅស៊ីរីឯកសានានាទាក់ទិនដល់ការធ្វើយ៉ាងម៉េចដើម្បីបង្កលក្ខណៈសំរាប់
ជំនួបចរចាររវាងភាគីប្រឆាំងជាមួយរដ្ឋាភិបាលស៊ីរី។លោក Jihad Makdissi ចាត់ទុក
ថា ការខ្វែងគំនិតរវាងបណ្ដាភាគីប្រឆាំងគឺមិនធំទេ ព្រមទាំង ប្រកាសថា ភាគី
ប្រឆាំងអាចយល់ព្រមជាមួយសំណើររបស់អ.ស.បអំពីផ្នែក បច្ចេកទេស មិនមែន
ជាផ្នែកនយោបាយនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ