អ.ស.ប. ដាស់តឿនរក្សារស្ថិរភាពនៅ Haiti
|
អ.ស.ប. ដាស់តឿនរក្សារស្ថិរភាពនៅ Haiti (Image: VNA) |
(VOVworld) – នាថ្ងៃទី ៧ កុម្ភៈ ប្រធានាធិបតី Haiti លោក Michel Martelly
បានបញ្ចប់បេសកម្មរបស់ខ្លួនគ្មានអ្នកបន្ត ដោយសារ ការបោះឆ្នោតប្រធានា
ធិបតី វង់ទី ២ នៅប្រទេសនេះត្រូវបានផ្អាក់ដោយការព្រួយបារម្មអំពើហឹង្សា
ក៏ដូចជា បញ្ហាផ្សេងៗទៀត។ មុននោះ នាថ្ងៃទី ៦ កុម្ភៈ បណ្ដាអ្នកនយោបាយ
Haiti បានទួទលបានកិច្ចព្រមពៀងបង្កើតរដ្ឋាភិបាលអន្តរកាល តាមនោះ
រដ្ឋសភានឹង ជ្រើសតាំងប្រធានាធិបតីបណ្តោះអាសន្នក្នុងរយៈពេល ១២០
ថ្ងៃ។ អគ្គលេខាធិ ការ អ.ស.ប. លោក Ban Ki Moon បានស្វាគមសេចក្តី
សម្រេចនេះ ហើយអំពាវ នាវឲ្យភាគីនានាធានាស្ថិរភាពនិងអះអាងជាថ្មីម្តង
ទៀតនូវកិច្ចសន្យាជួយឧបត្ថម្ភ ប្រជពលរដ្ឋ Haiti របស់ អ.ស.ប.។ តាមគំរោង
វង់ចរចារទី ២ នៅ Haiti នឹងត្រូវ បានរៀបចំឡើង នាថ្ងៃទី ២៤ មេសា ខាងមុខ៕