អ.ស.ប ត្រៀមខ្លួនជាស្រេចជួយគាំទ្រក្នុងការដោះស្រាយវិបត្តិនៅវ៉េណេស៊ុយអេឡា

(VOVWORLD) - នាថ្ងៃទី១១ ខែកុម្ភៈ អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានអះអាងសារជាថ្មីម្តងទៀតថា អ.ស.ប ត្រៀមខ្លួនជាស្រេចធ្វើជាអាជ្ញាកណ្តាល ផ្សះផ្សារ និងជួយឧបត្ថម្ភស្វែងរកដំណោះស្រាយសំរាប់វិបត្តនយោ បាយនៅប្រទេសវ៉េណេស៊ុយអេឡា។
អ.ស.ប ត្រៀមខ្លួនជាស្រេចជួយគាំទ្រក្នុងការដោះស្រាយវិបត្តិនៅវ៉េណេស៊ុយអេឡា - ảnh 1 អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres

យោងតាមអ្នកនាំពាក្យរបស់អគ្គលេខាធិការ អ.ស.ប លោក Stephane Dujarric បានរំលឹកឡើងវិញនូវទស្សនៈមួយចំនួន ជាមួយរដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡាលោក Jorge Arreaza នៅទីស្នាក់ការ អ.ស.ប ប្រចាំនៅទីក្រុងញូយ៉ក (អាមេរិក) ដោយអះអាងសារជាថ្មីម្តងទៀតនូវសំណើររបស់លោកចំពោះភាគីពាក់ព័ន្ធនានានៅ វ៉េណេស៊ុយអេឡាស្តីអំពីកិច្ចសន្ទនាយ៉ាងម៉ឹងម៉ាត់ ដើម្បីជួយឲ្យប្រទេសអាហ្វ្រីកខាងត្បូងនេះ ឆាប់គេចផុត ពីស្ថានភាពជាប់គាំងនយោបាយដូចនាបច្ចុប្បន្ន ក៏ដូចជាដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ