អ.ស.ប. ថោ្កលទោសការវាយប្រហរទៅលើស្ថានទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅអ៊ីរ៉ង់
|
អ.ស.ប. ថោ្កលទោសការវាយប្រហរទៅលើស្ថានទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅអ៊ីរ៉ង់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៤ មករា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានថោ្កលទោស
យ៉ាងខ្លាំងក្លាចំពោះការដែលបាតុករអ៊ីរ៉ង់ទាំងឡាយបានវាយប្រហារទៅលើស្ថាន
ទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅទីក្រុង Tehran ដោយរឿងហេតុរដ្ឋអំណាច Riyadh
បានប្រហាជីវិតបុព្វជិកជនឥស្លាមល្បីឈ្មោះនិកាយ Shiite លោក Nimr al Nimr។
សេចក្តីប្រកាសពោលខាងលើមិនផ្តោតទៅលើការប្រហារជីវិតនេះទេប៉ុន្តែ អំពាវ
នាវឲ្យអ៊ីរ៉ង់ការពារបុគ្គលិកនិងមូលដ្ឋានការទូត។ ទន្ទឹមនឹងនោះ ភាគីទាំងពីរ
គប្បីរក្សាការសន្ទនាសំដៅបន្ធូស្រាលភាពតានតឹង។ សេចក្តីប្រកាសពោលខាង
លើត្រូវបាននាំចេញ ១ ថ្ងៃក្រោយពីអារ៉ាប់ប៊ីសាអូឌីតប្រកាសកាត់ផ្តាច់ ទំនាក់
ទំនងការទូតជាមួយអ៊ីរ៉ង់ដោយការវាយប្រហារនេះ។ ក្នុងព្រឹត្តិការណ៍ទាក់
ទិនមួយទៀត នាថ្ងៃដដែល អារ៉ាប់ប៊ីសាអូឌីតបានឲ្យដឹងថានឹងស្តារទំនាក់ទំនង
ជាមួយអ៊ីរ៉ង់វិញក្នុងករណីអ៊ីរ៉ង់បញ្ចប់ធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់
ប្រទេសដទៃ៕