អ.ស.ប. នឹងប្រកាសបទឈប់បាញ់ក្នុងអំឡុង ៧២ ម៉ោងនៅយេម៉ែន

អ.ស.ប. នឹងប្រកាសបទឈប់បាញ់ក្នុងអំឡុង ៧២ ម៉ោងនៅយេម៉ែន  - ảnh 1
អ.ស.ប. នឹងប្រកាសបទឈប់បាញ់ក្នុងអំឡុង ៧២ ម៉ោងនៅយេម៉ែន (VNA)


(VOVworld) – នាថ្ងៃទី ៧ តុលា បន្ទាប់ពីជំនួបជាមួយតំណាងកំលាំង Houthi
 នៅរដ្ឋធានី Muscat របស់ Oman បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហា
នៅយេម៉ែន លោក Esmail Ould Shaikh Ahmad បានឲ្យដឹងថា៖ នឹងប្រកាសបទ
ឈប់បាញ់ក្នុងអំឡុង ៧២ ម៉ោង នាប៉ុន្មានថ្ងៃខាងមុខ។ ផ្តោតទៅលើជំនួបពោល
ខាងលើ លោក Ahmad  បានសង្កត់ធ្ងន់ថា៖ ជំនួបនេះប្រព្រឹត្តទៅក្នុងបរិយាកាស
វិជ្ជមាន។ ភាគីទាំងពីរបានឯកភាពអំពីកិច្ចព្រមព្រៀងឈប់បាញ់មួយដែលអូស
បន្លាយក្នុងរយៈពេល ៧២ ម៉ោង ព្រមទាំង បទឈប់បាញ់នេះអាចត្រូវបានពន្យា
 ពេល ផងដែរ។ មុននោះ កិច្ចព្រមព្រៀងឈប់បាញ់មួយរវាងរដ្ឋាភិបាលរបស់
ប្រធានាធិបតី Hadi និងកំលាំង Houthi បានមានសុពលភាពពីខែ មេសា ប៉ុន្តែ
វា ត្រូវបានផ្អាកទៅវិញ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ