អ.ស.ប. បានទទួល ស្គាល់ប៉ាឡេស្ទីនជារដ្ឋ សង្គេតការណ៍
(VOVworld) – ក្នុងការបោះឆ្នោតនាថ្ងៃទី ២៩ វិច្ឆិកា មហាសន្និបាត អ.ស.ប. បានទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋសង្គេតការណ៍ដោយមានខែ្សព្រំដែនឆ្នាំ
១៩៦៧។នេះគឺជាការជ័យជំនេះប្រវត្តិសាស្ត្ររបស់ប៉ាឡេស្ទីន។ បន្ទាប់ពី
មានលទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាសប្រជាជនប៉ាឡេស្ទីនរាប់
ពាន់នាក់នៅត្រើយខងលិចនិងក្នុងតំបន់ដែនដី Gaza ដើរពេញវិថីបាន
ស្វាគូមព្រត្តិការណ៍ប្រវត្តិសាស្ត្រនេះ។ប្រទេសជាច្រើនបានឡើងសម្លេង
អបអរសាទរលទ្ធផលនៃការបោះឆ្នោត។ ថ្លែងមតិក្នុងមហា សន្និបាត
អ.ស.ប. រដ្ឋមន្ត្រីការបរទេសទួគី លោក Ahmet Davutoglu បានចាត់ទុក
ថា៖ កាយវិការនេះនឹងរួមចំណែកក្នុងការជំរុញ ដំណើរការចរចារសន្តិសុខ
រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki
Moon បានអំពាវនាវឲ្យភាគីទាំង ២ រួមគ្នាខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត
របស់ខ្លួនក្នុងការកសាងខឿនសន្តិសុខរួម។ ដោយមិនអើពើដល់ការស្រុះចិត្ត
គំនិតនៃសហគមន៍អន្តរជាតិ អាមេរិកនិងអ៊ីស្រាអែលនៅតែរិះគន់លិទ្ធផលនៃ
ការបោះឆ្នោតនៅ មហាសន្និបាត អ.ស.ប.។ អ៊ីស្រាអែលព្រមានថា៖នឹងមាន
សកម្មភាពតបតវិញ៕
|
ប្រមុនរដ្ឋប៉ាឡេស្ទីន លោក Mahmoud Abbas នៅមហាសន្និបាត អ.ស.ប. (Image: Internet) |