អ.ស.ប. ប្រុងប្រយ័ត្នស្តីពីការចរចារសន្តិភាពស៊ីរីនៅស្វីស

អ.ស.ប. ប្រុងប្រយ័ត្នស្តីពីការចរចារសន្តិភាពស៊ីរីនៅស្វីស - ảnh 1
អ.ស.ប. ប្រុងប្រយ័ត្នស្តីពីការចរចារសន្តិភាពស៊ីរីនៅស្វីស (VNA)


(VOVworld)  - នាថ្ងៃទី ១៩ កុម្ភៈ បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហា
 នៅស៊ីរី លោក Staffan de Mitsura បានឲ្យដឹងថា៖ ការចរចារសន្តិភាពស្តីអំពី
បញ្ហានៅស៊ីរីដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ កុម្ភៈ ខាងមុខ នៅទីក្រុង
 Geneva ស្វីស នឹងប្រមូលផ្តុំលើការពិភាគ្សាអំពីលទ្ធភាពរក្សាការចរចារនយោ
បាយរវាងភាគីទាក់ទិននានា។ ថ្លែងមតិនៅសន្និសីទសន្តិសុខទីក្រុង Munich
លោក  Staffan de Mitsura បានស្វាគមន៍ការបោះជំហានដែលទទួលបានក្នុង
វង់ចរចារស្តីអំពីបញ្ហាស៊ីរីនៅកាហ្សាក់ស្ថានក្រោមការគាំពាររបស់រុស្ស៊ីនិងទួរគី។
ប៉ុន្តែ លោក Mitsura បានសង្កត់ធ្ងន់ថា៖ បទឈប់បាញ់មួយមិនអាចរក្សាបាន
រយៈពេលយូរអង្វែងឡើយប្រសិនបើខ្វះដំណោះស្រាយនយោបាយនោះ។ ដោយ
ហេតុនេះដំណោះស្រាយនយោបាយលើគ្រប់ជ្រុងជ្រោយនិងទំនុកចិត្តនឹងជា
អាទិភាពស្នូលក្នុងវង់ចរចារសន្តិភាពខាងមុខនៅទីក្រុង Geneva៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ