អ.ស.ប. ពិនិត្យមើលវិធានការថ្មីទប់ស្កាត់ប្រភពហិរញ្ញវត្ថុរបស់ IS


អ.ស.ប. ពិនិត្យមើលវិធានការថ្មីទប់ស្កាត់ប្រភពហិរញ្ញវត្ថុរបស់ IS  - ảnh 1
អ.ស.ប. ពិនិត្យមើលវិធានការថ្មីទប់ស្កាត់ប្រភពហិរញ្ញវត្ថុរបស់ IS (Image: VNA)

(VOVworld) – ក្នុងការខំប្រឹងប្រែងមួយសំដៅកំទិចអង្គការភេរវកម្ម “រដ្ឋឥស្លាម
ស្វ័យប្រកាស”  (IS) នាថ្ងៃទី ១ ធ្នូ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.ប. បាន
ឲ្យដឹងថា៖ អាមេរិកនិងរុស្ស៊ីកំពុងរៀបចំសេចក្តីសម្រេចចិត្តមួយដើម្បីជូនឡើង
អ.ស.ប. ដោយមានគោលដៅទប់ស្កាត់ប្រភពហិរញ្ញវត្ថុនៃកំលាំងនេះ។ ពង្រាង
 សេចក្តីសម្រេចចិត្តថ្មីត្រូវបានកសាងដោយឈរលើសេចក្តីសម្រេចចិត្តមួយ
ដែល ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានអនុម័តនាខែកុម្ភៈកន្លងទៅ តាមនោះ
 ការរាំងស្កាត់សកម្មភាពជួញដូរប្រេងឆៅនិងវត្ថុបុរាណដែលនាំមកនូវចំនួន
ប្រាក់រាប់លានដុល្លាអាមេរិកសំរាប់ IS។ ថ្លែងមតិជាមួយមជ្ឍដ្ឋានសារព័ត៌មាន
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.ប. លោកស្រី  Samantha Power បានឲ្យ
 ដឹងថា៖ ពង្រាងសេចក្តីសម្រេចចិត្តថ្មីនឹងពង្រឹងនិងសំរួលបណ្ដាការខំប្រឹងប្រែង
 នាពេលថ្មីៗនេះរបស់ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ក្នុងការខំប្រឹងប្រែងទប់
ស្កាត់ ប្រភពហិរញ្ញវត្ថុ។ តាមគំរោង នាថ្ងៃទី ១៧ ធ្នូ ខាងមុខ ក្រុមប្រឹក្សារ
សន្តិសុខ អ.ស.ប. នឹងបោះឆ្នោតអនុម័តលើឯកសារនេះ។ ក្នុងព្រឹត្តិការណ៍
ទាក់ទិនមួយទៀតប្រធានាធិបតីអាមេរិក លោក Barack Obama បានដាស់
តឿនរុស្ស៊ីនិងទួរគីបញ្ចប់ការជជែកវែកញែកជុំវិញការដែលទួរគីបាញ់ទំលាក់
យន្តហោះចំបាំងរបស់រុស្ស៊ីនៅ ស៊ីរី ហើយប្រមូលផ្តុំទៅលើការប្រឆាំងនឹង
IS វិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ