អ.ស.ប. ព្រមានដាក់ទណ្ឌកម្មភាគីនានានៅលីប៊ី
|
អ.ស.ប. ព្រមានដាក់ទណ្ឌកម្មភាគីនានានៅលីប៊ី (Image: VNA) |
(VOVworld) – អ.ស.ប. អាចដាក់ទណ្ឌកម្មចំពោះភាគីណាដែលរារាំងកិច្ចព្រម
ព្រៀងសន្តិភាពដែលអង្គការនេះធ្វើជាអ្នកកណ្ដាលសំដៅឆ្ពោះទៅការបង្កើតរដ្ឋា
ភិបាលសាមគ្គីភាពមួយនៅប្រទេសលីប៊ី។ បេសកម្មេពិសេស របស់ អ.ស.ប.
ទទួលបន្ទុកបញ្ហានៅលីប៊ី លោក Bernardino Leon បានឲ្យដឹងថា៖ ក្រុមប្រឹក្សារ
សន្តិសុខ អ.ស.ប. បានដាសតឿនភាគីទាក់ទិន នានានៅប្រទេសអាហ្វ្រិកខាង
ជើងមួយនេះចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយដើម្បីឆ្ពោះទៅការ
បង្កើតរដ្ឋាភិបាលសាមគ្គីភាពមួយយ៉ាងឆាប់រហ័ស។ គណៈកម្មាធិការមួយនឹង
ត្រូវបានបង្កើតឡើងដើម្បីដាក់ទណ្ឌកម្មភាគីណាក៏ដោយនៅលីប៊ីដែលចង់រារាំង
ដំណើរផ្ទេរប្រគល់នយោបាយ៕