អ.ស.ប. ព្រួយបារម្មអំពីអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ដែលកំពុងបង្អត់អាហារ
|
អ.ស.ប. ព្រួយបារម្មអំពីអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ដែលកំពុងបង្អត់អាហារ (VNA) |
(VOVworld) – នាថ្ងៃទី ១៨ មេសា អ.ស.ប. បានសម្តែងការព្រួយបារម្មដ៏ជ្រាល
ជ្រៅអំពីការបង្អត់អាហារនៃបណ្ដាអ្នកទោសជាជនប៉ាឡេស្ទីនដែលកំពុងចាប់ឃុំ
ខ្លួននៅអ៊ីស្រាអែល ព្រមទាំង ឲ្យដឹងថែមទៀតថា៖ អង្គការនេះកំពុងតាមដាន
រឿងហេតុនេះយ៉ាងម៉ត់ចត់។ អ្នកនាំពាក្យរបស់ អ.ស.ប. លោក Stephane Dujarric
បានលើកច្បាស់ថា៖ មានគោលការណ៍ថា នៅទីកន្លែងណាក៏ដោយ អ្នកទោសត្រូវ
ប្រព្រឹត្តប្រកបដោយមនុស្សធម៌។ លោក Dujarric ក៏ដាស់តឿនភាគី ទាក់ទិននា
នាទប់ស្កាត់ការប៉ះទង្គិចនៅតំបន់ត្រើយខាងលិចដែលទាក់ទិនដល់ កុដកម្ម
បង្អត់អាហារនេះ។ តាមផែនការ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងរៀបចំ
កិច្ចប្រជុំអំពីជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននាថ្ងៃទី ២០ មេសា ខាងមុខ៕