អ.ស.ប. មានគោលបំណងស្វែងរកដំណោះស្រាយនយោបាយសំរាប់អាប់ហ្គានីស្ថាន
(VOVWORLD) - នាថ្ងៃទី ២២ សីហា អគ្គលេខាធិការ អ.ស.ប. លោក Anotonio Guterres បានសម្តែងគោលបំណងស្វែងរកដំណោះស្រាយនយោបាយសំរាប់ វិបត្តិនៅអាប់ហ្គានីស្ថានក្នុងកាលៈទេសៈអាមេរិកនឹងបញ្ជូនថែមទៀតទាហាននៅ ប្រទេសអាស៊ីនីរតីនេះ។
អ.ស.ប. មានគោលបំណងស្វែងរកដំណោះស្រាយនយោបាយសំរាប់អាប់ហ្គានីស្ថាន |
(VOVword) – នាថ្ងៃទី ២២ សីហា អគ្គលេខាធិការ អ.ស.ប. លោក Anotonio Guterres បានសម្តែងគោលបំណងស្វែងរកដំណោះស្រាយនយោបាយសំរាប់ វិបត្តិនៅអាប់ហ្គានីស្ថានក្នុងកាលៈទេសៈអាមេរិកនឹងបញ្ជូនថែមទៀតទាហាននៅ ប្រទេសអាស៊ីនីរតីនេះ។ អ្នកនាំពាក្យរបស់អគ្គលេខា អ.ស.ប. លោក Anotonio Guterres បានសង្ឃឹមថា៖ សហគមន៍អន្តរជាតិនឹងសហប្រតិបត្តិការនិងជួយ ឧបត្ថម្ភអាប់ហ្គានីស្ថានស្វែងរកវិធានការនយោបាយដែលអាចនាំមកនូវសន្តិភាព យូរអង្វែងសំរាប់ប្រទេសនេះ ព្រមទាំង អះអាងនូវការត្រៀមខ្លួនជាស្រេចធ្វើជា អ្នកអាជ្ញាកណ្ដាលសំរាប់បណ្ដាការចរចារ ផងដែរ។ អ.ស.ប. ក៏បានសង្កត់ធ្ងន់ថា៖ ការខំប្រឹងប្រែងសម្របសម្រួលទាំងនេះនឹងទទួលបានការគាំទ្ររបស់ក្រុមឧបត្ថម្ភ របស់ អ.ស.ប. ប្រចាំនៅអាប់ហ្គានីស្ថាន៕