អ.ស.ប. រៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាអន្តរជាតិ Nelson Mandela

អ.ស.ប. រៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាអន្តរជាតិ Nelson Mandela - ảnh 1
អ.ស.ប. រៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាអន្តរជាតិ  Nelson Mandela (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ១៨ កក្កដា មហាសន្និបាត អ.ស.ប. បានរៀបចំវេទិការ ពិសេស ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាអន្តរជាតិ Nelson Mandela ដោយ​មានការចូលរួម
របស់អគ្គលេខាធិការ អ.ស.ប. លោក  Ban Ki-moon រួមជាមួយមន្ត្រីជាន់ខ្ពស់និងតំណាង
នៃប្រទេសចំនួន ១៩៣ ប្រទេសជាសមាជិករបស់អង្គការនេះ។ ថ្លែងមតិក្នុងទិវានេះ
លោក Ban Ki-moon បានឲ្យដឹងថា៖ ដោយប្រធានបទ “ចាប់ផ្តើមធ្វើសកម្មភាពដើម្បី
បើកចេញផ្លូវនាំដល់ការផ្លាស់ប្តូរ” ទិវាអន្តរជាតិ Nelson Mandela គឺជាស្នូរសម្លេងជួង
ដាស់តឿនមនុស្សលោកចូលរួមយ៉ាងសកម្មក្នុងការកសាងសន្តិភាពស្ថិរភាពនិង
សមភាពសង្គមលើសកលលោក។ តាម លោក Ban Ki-moon ថា៖ នេះគឺជាអំណោយ
ដ៏មានអត្ថន័យជូនឲ្យលោក Nelson Mandela ដែលជាមគ្គុទេសមហិមារក្នុងការតស៊ូដើម្បី
បុព្វហេតុនិងឯកភាពនៃទ្វីបអាហ្វ្រិក។ ក៏ក្នុងឱកសនេះដែរ ស្ថានទូតអាហ្វ្រិកខាងត្បូង
ប្រចាំនៅវៀតណាមក៏បានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាអន្តរជាតិ Nelson Mandela និងបានចុះសួរសុខ ទុកនិងជូនអំណោយនៅមជ្ឈមណ្ឌលគាំពារសង្គមលេខទី ៤ នៅ
ស្រុក Ba Vi ទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ