អ.ស.ប វាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់កម្មាភិបាលពេទ្យយោធាវៀតណាម និងកងរក្សាសន្តិភាពវៀតណាមនៅស៊ូដង់ខាងត្បូង
(VOVWORLD) - នាថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក បានប្រព្រឹត្តទៅកិច្ចប្រជុំលើកដំបូងក្នុងឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមានតំណាងប្រទេសចំនួន ៧៩ ដែលបញ្ជូនកងទ័ពទៅចូលរួមបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង ( UNMISS)។
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (ឆ្វេង) ជួបពិភាក្សាជាមួយបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសស៊ូដង់ខាងត្បូង និងប្រធានបេសកកម្ម UNMISS Nicholas Haysom (រូបថត៖ TTXVN) |
ថ្លែងមតិក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា វៀតណាមមានឆន្ទៈបន្តរួមចំណែកក្នុងការខិតខំប្រឹងប្រែងនេះ តាមរយៈការអនុវត្ត និងចូលរួមសកម្មភាពគាំទ្រ តភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន រួមទាំង តួនាទីសំខាន់របស់នារីរក្សាសន្តិភាព។
ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុក ប្រទេសស៊ូដង់ខាងត្បូង និងជាប្រធានបេសកកម្ម UNMISS លោក Nicholas Haysom បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមាន ប្រសិទ្ធភាព គំនិតច្នៃប្រឌិត និងការខិតខំប្រឹងប្រែងជំនះរាល់ការលំបាក ស្មារតីវិន័យខ្ពស់របស់កម្មាភិបាលពេទ្យយោធាកម្រិត ២ និងប៉ូលីសរក្សាសន្តិភាពវៀតណាមនៅ UNMISS៕