អ.ស.ប. វាយតំលៃខ្ពស់ចំពោះការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់


អ.ស.ប. វាយតំលៃខ្ពស់ចំពោះការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ - ảnh 1
អ.ស.ប. វាយតំលៃខ្ពស់ចំពោះការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ (Image: VNA)

(VOVworld) – ក្នុងឱកាសរំលឹកខួប ១ ឆ្នាំទិវាក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
អនុម័តលើ កិច្ចព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរនៅអ៊ីរ៉ង់ នាថ្ងៃទី ២០ កក្កដា
 អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon  បានចេញសេចក្តីប្រកាស
ដែលវាយតំលៃថា៖ កិច្ចព្រម ព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានភាគីនានា
អនុវត្តយ៉ាងម៉ត់ចត់ ហើយជាមធ្យបាយ ធានាកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់
គ្រាន់តែបំរើគោលដៅសន្តិភាពប្រកបដោយប្រសិទ្ធិ ភាព។ លោក Ban Ki-moon
បានអបអរសាទរក្រុមរប្រឹក្សាសន្តិសុខ អ.ស.ប. និងភាគី ពាក់ពន្ធចូលរួម
ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ព្រមទាំង ស្ងើច
សសើរការបោះជំហានដែលទទួលបានក្នុងអំឡុង ១ ឆ្នាំកន្លងទៅ។ លោកបាន
សង្កត់ ធ្ងន់ថា៖ JCPOA បានបង្ហាញនូវជ័យជំនះនៃការប្រើប្រាស់មធ្យបាយ
ការទូតដើម្បីដោះ ស្រាយនិងរាំងស្កាត់ជំលោះ ព្រមទាំង ពង្រឹងបណ្ដាការ
កំណត់អន្តរជាតិស្តីពីការមិនរីក រាលដាលនុយក្លេអ៊ែរ។ រួមជាមួយយន្តការ
ត្រួតពិនិត្យយ៉ាងម៉ត់ចត់ កិច្ចព្រមព្រៀង ពោលខាងលើបានបញ្ចប់យន្តការ
ដាក់ទណ្ឌកម្មតឹងរឹងបំផុតមួយរបស់ក្រុមប្រឹក្សាសន្តិសុខ អ​.ស.ប. ហើយ
នាំមកឱកាសសំរាប់អ៊ីរ៉ង់ដើម្បីបង្កើនការទាក់ទងជាមួយ សហគមន៍អន្តរជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ