អ.ស.ប. សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការទប់ស្កាត់ជំលោះ
(VOVWORLD) - ថ្លែងមតិនៅកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នាថ្ងៃទី ២០ ធ្នូ អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃភាព ចាំបាច់នៃការទប់ស្កាត់ជំលោះក្នុងកាលៈទេសៈការគំរាមកំហែងចំពោះសន្តិភាពនិងសន្តិសុខ អន្តរជាតិកំពុងប្រែប្រួលមិនត្រឹមតែខាងបរិមាណប៉ុណ្ណោះទេថែមទាំងកំរិតគ្រោះថ្នាក់។
អ.ស.ប. សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការទប់ស្កាត់ជំលោះ |
(VOVworld) – ថ្លែងមតិនៅកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នាថ្ងៃទី ២០ ធ្នូ អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃភាព ចាំបាច់នៃការទប់ស្កាត់ជំលោះក្នុងកាលៈទេសៈការគំរាមកំហែងចំពោះសន្តិភាពនិងសន្តិសុខ អន្តរជាតិកំពុងប្រែប្រួលមិនត្រឹមតែខាងបរិមាណប៉ុណ្ណោះទេថែមទាំងកំរិតគ្រោះថ្នាក់។ អគ្គលេខាធិការរូបនេះបានចាត់ទុកថា៖ ការគោរពសិទ្ធិមនុស្សមិនត្រឹមតែសិទ្ធិស៊ីវិលនិង នយោបាយប៉ុណ្ណោះទេថែមទាំងសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌សុទ្ធតែជាកត្តាសារវន្តនៃការ ងារទប់ស្កាត់ទៀតផង។ លោក Guterres ក៏បានលើកច្បាស់នូវការចូលរួមរបស់នារីដែលដើរ តួនាទីសំខាន់ក្នុងដំណើរទាំងឡាយពីការទប់ស្កាត់ជំលោះដល់ការបង្កើតសន្តិភាពនិងរក្សា សន្តិភាព។ ក្នុងពេលដែល នារីត្រូវបានប្រគល់ជូនសិទ្ធិ សង្គមនឹងអភិវឌ្ឍន៍និងដំណើរ សន្តិភាពអាចអភិវឌ្ឍន៍ជានិរន្តរ៕