អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបំផ្លាញចោលអាវុធនុយក្លេអ៊ែរ

អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបំផ្លាញចោលអាវុធនុយក្លេអ៊ែរ - ảnh 1
អ.ស.ប. បានអនុម័តសេចក្តីសម្រេចចិត្តដែលជប៉ុន បានផ្តើមឡើងសំដៅអំពាវនាវបំផ្លាញចោលអាវុធនុយក្លេអ៊ែរ។ (Image: Vietnam+)

(VOVworld) –  នាថ្ងៃទី ៤ វិច្ឆិកា គណៈកម្មាធិការទី ១ ទទួលបន្ទុកការរំសាយសព្វាភាវុធ
នៃមហាសន្និបាត អ.ស.ប. បានអនុម័តសេចក្តីសម្រេចចិត្តដែលជប៉ុនបានផ្តើមឡើង
សំដៅអំពាវនាវបំផ្លាញចោលអាវុធនុយក្លេអ៊ែរ។ កាយវិការនេះបាន កត់សម្គាល់របត់
ដ៏សែនសំខាន់ក្នុងការជជែកវេកញែក ក្នុងរយៈពេល ២០ ឆ្នាំអំពីការអនុម័តលើសេចក្តី
សម្រេចចិត្តដូចនេះ។ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគឺជាប្រទេសតែ
មួយគត់ដែលប្រឆាំងសេចក្តីសម្រេចិត្តនេះ។ ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាននិងអ៊ីស្រាអែល
គឺជាបណ្ដាប្រទេសក្នុងចំណោមប្រទេស ចំនួន ១៤ បានបោះឆ្នោតអនុបវាទ។ អាមេរិក អង់គ្លេសនិងបារាំងសុទ្ធតែគាំទ្រសម្រេចចិត្តនេះ។ ថ្លែងមតិនៅទីក្រុង កូក្យូ ក្នុងឱកាស
នេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានអះអាងថា៖ សេចក្តីសម្រេចចិត្ត
នឹងរួមចំណែកបង្កើតកំលាំង ចលករក្នុងជំរុញកសាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។
តាមគំរោង ឯកសារ នឹងត្រូវបានអនុម័យកិច្ចប្រជុំ នាខែធ្នូរ ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ