អ.ស.ប អបអរសារទរចំពោះភាគីនានានៅស៊ូដង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរកាល

(VOVWORLD) - នាថ្ងៃទី ១៧ ខែសីហា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអបអរសារទរចំពោះភាគីនានានៅប្រទេសស៊ូដង់ដែលរួមមានក្រុមប្រឹក្សាយោធាអន្តរកាល (TMC) និងសម្ព័ន្ធភាពប្រឆាំង បានបញ្ចប់ការចុះហត្ថលេខាលើ “សេចក្តីប្រកាសអំពីរដ្ឋធម្មនុញ្ញ” ដើម្បីត្រួសត្រាយផ្លូវសម្រាប់ អន្តរកាល និងការផ្ទេរអំណាចទៅរដ្ឋអំណាចស៊ីវិល។
អ.ស.ប អបអរសារទរចំពោះភាគីនានានៅស៊ូដង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរកាល - ảnh 1ប្រមុខក្រុមប្រឹក្សាយោធាអន្តរកាល លោកឧត្តមសេនីយ៍ Abdel Fattah al-Burhan (ខាងឆ្វេង) និងថ្នាក់ដឹកនាំសម្ព័ន្ធភាព FFC លោក Ahmed al-Rabie (ខាងស្តាំ) (រូបថត៖ TTXVN)

អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក លោក Stephane Dujarric បានឲ្យដឹងថា ប្រមុខ អ.ស.ប បានអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រជាជនស៊ូដង់អំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ អ.ស.ប បានសន្យាជួយគាំទ្រប្រទេសស៊ូដង់ក្នុងដំណើរការធ្វើអន្តរកាល សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជធិបតេយ្យ និងសន្តិភាពរបស់ប្រជាជន។ លោក Antonio Guterres ក៏បានសង្កត់ធ្ងន់ថា“ សេចក្តីប្រកាសអំពីរដ្ឋធម្មនុញ្ញ” នឹងត្រួសត្រាយផ្លូវសម្រាប់ដំណើរការស្តារឡើងវិញសេដ្ឋកិច្ច - សង្គមរបស់ស៊ូដង់ ដោយនាំប្រទេសឈានទៅគោលមាគ៌ានៃការអភិវឌ្ឍប្រកបដោយចីរភាព ផ្តល់ផលប្រយោជន៍ដល់ប្រជាជននិងសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ