អ.ស.ប. អំពាវនាវចែករំលែកការលំបាកលំបិនក្នុងការៀបចំលំនៅដ្ឋានឡើងវិញសំរាប់ជនអន្តោប្រវេសន៍នៅអឺរ៉ុប

អ.ស.ប. អំពាវនាវចែករំលែកការលំបាកលំបិនក្នុងការៀបចំលំនៅដ្ឋានឡើងវិញសំរាប់ជនអន្តោប្រវេសន៍នៅអឺរ៉ុប - ảnh 1
អ.ស.ប. អំពាវនាវចែករំលែកការលំបាកលំបិនក្នុងការៀបចំលំនៅដ្ឋានឡើងវិញសំរាប់ជនអន្តោប្រវេសន៍នៅអឺរ៉ុប (Image: VNA)


(VOVworld)  - វិបត្តិជនអន្តោប្រវេសន៍នៅអឺរ៉ុបកំពុងគំរាមកំហែងដល់
ស្ថិរភាព នៃទ្វីបនេះ។ នេះគឺជាការព្រមានរបស់នាយករដ្ឋមន្ត្រីហុងគ្រី
លោក Viktor Obran បញ្ចេញនៅសន្និសីទស្តីពីរលកជនចំណាកស្រុក
នាបច្ចុប្បន្នដោយមានការចូលរួមរបស់តំណាងនៃប្រទេសចំនួន ៧០។
ថ្លែងមតិនៅសន្និសីទមនុស្ស ធម៌ពិភពលោក នាថ្ងៃទី ១ តុលា នៅខាង
ក្រៅសម័យប្រជុំពេញអង្គរបស់មហា សន្និបាត អ.ស.ប. នាយករដ្ឋមន្ត្រី
ហុគ្រីបានសង្កត់ធ្ងន់ថា៖ ទ្វីបអឺរ៉ុបមិនអាច ដោះស្រាយបញ្ហចនេះដោយ
ខ្លួនឯងបានឡើយព្រមទាំងរំលើកឡើងវិញនូវការផ្តើមគំនិតស្តីពីកូតា
ទទួលជនចំណាកស្រុកសំរាប់មហាអំណាចលើពិភពលោក។ លោក
Obran បានឲ្យដឹងថា៖ ប្រសិនបើ ស្ថានភាពនាបច្ចុប្បន្នមិនផ្លាស់ប្តូរនៅ
ឡើយទេគឺទ្វីបអឺរ៉ុបនឹងធ្លាក់ក្នុងអស្ថិរភាពជាមិនបាន។ នាយករដ្ឋមន្ត្រី
ហុគ្រីបានបន្តថែមទៀតថា៖គោលដៅដោះស្រាយវិបត្តិមិនម៉ែនសំដៅ
នាំមកនូវជីវភាពរស់នៅថ្មីសំរាប់ជនអន្តោប្រវេសន៍នៅអឺរ៉ុបនោះទេតែ
សំដៅនាំគេវិលត្រឡប់នៅប្រទេសស្រុកកំណើតវិញ។ រួមទស្សនៈជា
មួយហុគ្រី រដ្ឋមន្ត្រីការបរទេស Serbia Croatia ក្រិកនិងអ៊ូទ្រីសសុទ្ធតែអះ
អាងថា៖ អឺរ៉ុបមិនអាចដោះស្រាយវិបត្តិ នេះដោយខ្លួនឯងបានឡើយ។
ថ្លែងមតិនៅសន្និសីទ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បាន
អំពាវនាវឲ្យប្រទេសនានាបើកច្រកទ្វារព្រំដែនព្រមទាំងប្រឆាំងជំទាស់ស
តិអាម្ភណ៍ប្រឆាំងបរទេសហើយត្រួតពិនិត្យជនអន្តោប្រវេសន៍តាមរយៈ
ការបង្កើតខ្សែ ផ្លូវស្របច្បាប់និងសុវត្ថិភាពសំរាប់ជនចំណាកស្រុក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ